គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 7:17-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. លុះ​ទឹក​ជន់​លិច​ផែនដី​បាន​៤០​ថ្ងៃ ហើយ​បាន​កាន់​តែ​ធំ​ឡើង នោះ​ទូក​ធំ​ក៏​អណ្តែត​ផុត​ពី​ដី​ឡើង

18. ជំនន់​នោះ​បាន​មាន​កំឡាំង​ក្រៃលែង ក៏​កាន់​តែ​ចំរើន​ឡើង​ជា​លើស‌លប់​នៅ​លើ​ផែនដី ហើយ​ទូក​នោះ​បាន​អណ្តែត​នៅ​លើ​ទឹក

19. ជំនន់​នោះ​ជា​ធំ​យ៉ាង​អស្ចារ្យ​នៅ​លើ​ផែនដី ទាល់​តែ​អស់​ទាំង​ភ្នំ​ខ្ពស់ៗ នៅ​ក្រោម​មេឃ បាន​លិច​បាត់​អស់​រលីង​ទៅ

20. រួច​ទឹក​ក៏​ឡើង​១៥​ហត្ថ​ទៀត​លិច​ភ្នំ​ទាំង​អស់

21. គ្រប់​ទាំង​សាច់​ដែល​កំរើក​នៅ​ផែនដី ទោះ​ទាំង​សត្វ​ហើរ សត្វ​ស្រុក សត្វ​ព្រៃ ហើយ​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី និង​មនុស្ស​ក៏​ស្លាប់​ទាំង​អស់​ដែរ

22. គឺ​គ្រប់​ទាំង​អស់​ដែល​មាន​ខ្យល់​ដង្ហើម​ជីវិត​នៅ​ក្នុង​រន្ធ​ច្រមុះ​នៅ​លើ​គោក​ក៏​ស្លាប់​ទាំង​អស់

23. គ្រប់​ទាំង​ជីវិត​ទាំង‌ឡាយ​នៅ​លើ​ផែនដី ក៏​ត្រូវ​ផ្លាញ​លាញ​ទាំង​អស់​ទៅ តាំង​ពី​មនុស្ស​រហូត​ដល់​សត្វ​ជើង​៤ សត្វ​លូន​វារ និង​សត្វ​ហើរ​លើ​អាកាស នោះ​ត្រូវ​វិនាស​ចេញ​ពី​ផែនដី​ទាំង​អស់ នៅ​សល់​តែ​ណូអេ និង​ពួក​អ្នក​ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់​ប៉ុណ្ណោះ

24. ទឹក​ធំ​នោះ​ក៏​ទ្រឹង​នៅ​លើ​ផែនដី​អស់​១៥០​ថ្ងៃ។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 7