គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 5:19-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

19. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ហេណុក​មក នោះ​គាត់​រស់​នៅ​បាន​៨០០​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ស្រី​ត​ទៅ

20. អាយុ​យ៉ារេឌ​ទាំង​អស់​បាន​៩៦២​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

21. ហេណុក​អាយុ​បាន​៦៥​ឆ្នាំ នោះ​គាត់​បង្កើត​បាន​មធូសាឡា

22. រួច​ក្រោយ​គ្រា​ដែល​បង្កើត​មធូសាឡា​មក នោះ​គាត់​ក៏​ដើរ​ជា​មួយ​នឹង​ព្រះអស់​៣០០​ឆ្នាំ ទាំង​បង្កើត​បាន​ជា​កូន​ប្រុស​ជា​ស្រី​ត​ទៅ

23. អាយុ​ហេណុក​ទាំង​អស់​បាន​៣៦៥​ឆ្នាំ

24. ហេណុក​គាត់​ជា​អ្នក​ដើរ​ជា​មួយ​នឹង​ព្រះ​នោះ​គាត់​មិន​នៅ​ទៀត​ទេ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ទទួល​យក​គាត់​ទៅ។

25. មធូសាឡា​គាត់​អាយុ​បាន​១៨៧​ឆ្នាំ នោះ​គាត់​បង្កើត​បាន​ឡាមេក

26. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ឡាមេក​មក នោះ​គាត់​រស់​នៅ បាន​៧៨២​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន ជា​ប្រុស​ជា​ស្រី​ត​ទៅ

27. អាយុ​របស់​មធូសាឡា​ទាំង​អស់​បាន​៩៦៩​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

28. ឡាមេក អាយុ​បាន​១៨២​ឆ្នាំ នោះ​គាត់​បង្កើត​បាន​កូន​ប្រុស​១

29. ដែល​គាត់​ឲ្យ​ឈ្មោះ​ថា​ណូអេ ដោយ​និយាយ​ថា កូន​នេះ​នឹង​កំសាន្ត​ចិត្ត​យើង​ក្នុង​ការ​ដែល​យើង​ធ្វើ ហើយ​នឹង​សេចក្ដី​នឿយ‌ហត់​របស់​ដៃ​យើង ដោយ​ព្រោះ​ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​ដាក់​បណ្តាសា

30. រួច​ក្រោយ​គ្រា​ដែល​បង្កើត​ណូអេ​មក នោះ​គាត់​រស់​នៅ​បាន​៥៩៥​ឆ្នាំ​ទៀត ទាំង​បង្កើត​បាន​កូន​ជា​ប្រុស​ជា​ស្រី​ត​ទៅ

31. អាយុ​ឡាមេក​ទាំង​អស់​បាន​៧៧៧​ឆ្នាំ រួច​គាត់​ក៏​ស្លាប់​ទៅ។

32. ឯ​ណូអេ គាត់​អាយុ​បាន​៥០០​ឆ្នាំ នោះ​បង្កើត​បាន​សិម​១ ហាំ​១ និង​យ៉ាផែត​១។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 5