គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 46:3-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​ឯង កុំ​ឲ្យ​ខ្លាច​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង

4. អញ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​ឯង​ដែរ ហើយ​នឹង​នាំ​ឯង​ឡើង​មក​វិញ​ជា​មិន​ខាន ឯ​យ៉ូសែប​វា​នឹង​បិទ​ភ្នែក​ឯង

5. រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ

6. គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន ពី​កាល​នៅ​ស្រុក​កាណាន នាំ​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប និង​ពូជ​គាត់​ទាំង​អស់​គ្នា

7. គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី និង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។

8. នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប និង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់

9. ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី

10. ឯ​កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្រី​សាសន៍​កាណាន​ម្នាក់

11. ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី

12. ឯ​កូន​របស់​យូដា គឺ​អ៊ើរ អូណាន់ សេឡា ពេរេស និង​សេរ៉ាស តែ​អ៊ើរ និង​អូណាន់​បាន​ស្លាប់​នៅ​ស្រុក​កាណាន​ទៅ ឯ​កូន​របស់​ពេរេស គឺ​ហេស្រុន និង​ហាមុល

13. ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ូប និង​ស៊ីមរ៉ុន

14. ឯ​កូន​របស់​សាប់‌យូ‌ល៉ូន គឺ​សេរែក អេឡូន និង​យ៉ាលាល

15. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​នោះ​មាន​៣៣​នាក់។

16. ឯ​កូន​របស់​កាឌ់ គឺ​សេផុន ហាក់គី ស៊ូនី អែសបូន អេរី អើរ៉ូត និង​អើរេលី

17. ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល

18. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

19. ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប និង​បេន‌យ៉ា‌មីន

20. នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

21. កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ

22. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។

សូមអានជំពូកពេញលេញ លោកុប្បត្តិ 46