27. ហើយកូនរបស់យ៉ូសែប ដែលគាត់បង្កើតនៅស្រុកអេស៊ីព្ទ នោះមាន២នាក់ ដូច្នេះ ពួកគ្រួរបស់យ៉ាកុបទាំងអស់ដែលចុះទៅឯស្រុកអេស៊ីព្ទ នោះរួមគ្នាមាន៧០នាក់។
28. គាត់ចាត់យូដាទៅឯយ៉ូសែបជាមុន ដើម្បីនឹងសួរផ្លូវដែលទៅឯស្រុកកូសែន រួចគេទៅដល់ស្រុកកូសែននោះ
29. ឯយ៉ូសែបគាត់ទឹមរថរបស់គាត់ឡើងទៅទទួលអ៊ីស្រាអែលជាឪពុកនៅត្រង់កូសែន ក៏ចូលទៅឱបកឪពុក ហើយយំជាយូរ
30. អ៊ីស្រាអែលនិយាយទៅយ៉ូសែបថា ឥឡូវនេះ បើអញស្លាប់ក៏ស្លាប់ចុះ ដ្បិតអញបានឃើញមុខឯងដែលឯងនៅរស់នៅឡើយ
31. យ៉ូសែបក៏និយាយទៅបងប្អូន និងពួកគ្រួឪពុកទាំងអស់ថា ខ្ញុំនឹងឡើងទៅគាល់ផារ៉ោនទូលថា ពួកបងប្អូនខ្ញុំ និងគ្រួឪពុកខ្ញុំដែលនៅស្រុកកាណានបានមកដល់ខ្ញុំហើយ
32. អ្នកទាំងនោះជាអ្នកធ្លាប់ឃ្វាលសត្វ ពីព្រោះគេមានរបររកស៊ីដោយចិញ្ចឹមហ្វូងសត្វ ហើយគេបាននាំទាំងហ្វូងចៀម ហ្វូងគោ និងរបស់គេទាំងអស់មកផង