គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 46:17-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ឯ​កូន​របស់​អេស៊ើរ គឺ​យីមន៉ា យីសវ៉ា យីសវី បេរា និង​សេរ៉ា​ជា​ប្អូន​ស្រី ឯ​កូន​របស់​បេរា គឺ​ហេប៊ើរ និង​ម៉ាលគាល

18. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។

19. ឯ​កូន​របស់​រ៉ាជែល​ជា​ប្រពន្ធ​យ៉ាកុប នោះ​គឺ​យ៉ូសែប និង​បេន‌យ៉ា‌មីន

20. នៅ​ស្រុក​អេស៊ីព្ទ យ៉ូសែប​មាន​កូន​២ គឺ​ម៉ាន៉ាសេ និង​អេប្រា‌អិម ដែល​នាង​អាស‌ន៉ាត់ ជា​កូន​ប៉ូទី-ផេរ៉ា​ជា​សង្ឃ​នៅ​ក្រុង​អូន​បាន​បង្កើត​ឲ្យ

21. កូន​របស់​បេន‌យ៉ា‌មីន គឺ​បេឡា បេគើរ អ័សបេល កេរ៉ា ណាម៉ាន់ អេហ៊ី រ៉ុស មូភីម ហ៊ូភីម និង​អើឌ

22. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​រ៉ាជែល​ដែល​នាង​បង្កើត​ឲ្យ​យ៉ាកុប​ទាំង​អស់​មាន​១៤​នាក់។

23. ឯ​កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម

24. ឯ​កូន​របស់​ណែប‌ថាលី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម

25. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ប៊ីលហា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ទៅ​នាង​រ៉ាជែល​ជា​កូន នាង​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​៧​នាក់

26. ពួក​អ្នក​ដែល​ចូល​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​យ៉ាកុប ជា​ពួក​អ្នក​ដែល​កើត​ពី​គាត់​ទាំង​ប៉ុន្មាន នោះ​រួម​ទាំង​អស់​មាន​៦៦​នាក់ ឥត​រាប់​ប្រពន្ធ​របស់​កូន​យ៉ាកុប​ទាំង​ប៉ុន្មាន​ទេ

27. ហើយ​កូន​របស់​យ៉ូសែប ដែល​គាត់​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ នោះ​មាន​២​នាក់ ដូច្នេះ ពួក​គ្រួ​របស់​យ៉ាកុប​ទាំង​អស់​ដែល​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ នោះ​រួម​គ្នា​មាន​៧០​នាក់។

28. គាត់​ចាត់​យូដា​ទៅ​ឯ​យ៉ូសែប​ជា​មុន ដើម្បី​នឹង​សួរ​ផ្លូវ​ដែល​ទៅ​ឯ​ស្រុក​កូសែន រួច​គេ​ទៅ​ដល់​ស្រុក​កូសែន​នោះ

29. ឯ​យ៉ូសែប​គាត់​ទឹម​រថ​របស់​គាត់​ឡើង​ទៅ​ទទួល​អ៊ីស្រា‌អែល​ជា​ឪពុក​នៅ​ត្រង់​កូសែន ក៏​ចូល​ទៅ​ឱប​ក​ឪពុក ហើយ​យំ​ជា​យូរ

30. អ៊ីស្រា‌អែល​និយាយ​ទៅ​យ៉ូសែប​ថា ឥឡូវ​នេះ បើ​អញ​ស្លាប់​ក៏​ស្លាប់​ចុះ ដ្បិត​អញ​បាន​ឃើញ​មុខ​ឯង​ដែល​ឯង​នៅ​រស់​នៅ​ឡើយ

សូមអានជំពូកពេញលេញ លោកុប្បត្តិ 46