គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លោកុប្បត្តិ 46:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អ៊ីស្រា‌អែល​ក៏​នាំ​យក​របស់​គាត់​ទាំង​អស់ ធ្វើ​ដំណើរ​ចេញ​ទៅ លុះ​ដល់​បៀរ-សេបា​ហើយ នោះ​គាត់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​អ៊ីសាក​ជា​ឪពុក​ខ្លួន

2. ព្រះ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អ៊ីស្រា‌អែល ក្នុង​ការ​ជាក់‌ស្តែង​នៅ​ពេល​យប់​ថា យ៉ាកុបៗ​អើយ គាត់​ទូល​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស​ព្រះ‌អម្ចាស់​អើយ

3. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ឪពុក​ឯង កុំ​ឲ្យ​ខ្លាច​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ឡើយ ដ្បិត​នៅ​ស្រុក​នោះ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង

4. អញ​នឹង​ចុះ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​នឹង​ឯង​ដែរ ហើយ​នឹង​នាំ​ឯង​ឡើង​មក​វិញ​ជា​មិន​ខាន ឯ​យ៉ូសែប​វា​នឹង​បិទ​ភ្នែក​ឯង

5. រួច​យ៉ាកុប​ក្រោក​ឡើង​ចេញ​ពី​បៀរ-សេបា​ទៅ ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បញ្ជិះ​ឪពុក និង​ប្រពន្ធ​កូន​គេ​លើ​រទេះ​ដែល​ផារ៉ោន​បាន​ផ្ញើ​មក​សំរាប់​នាំ​យក​ទៅ

6. គេ​ក៏​យក​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​គេ​បាន ពី​កាល​នៅ​ស្រុក​កាណាន នាំ​ទៅ​ស្រុក​អេស៊ីព្ទ​ដែរ គឺ​យ៉ាកុប និង​ពូជ​គាត់​ទាំង​អស់​គ្នា

7. គាត់​បាន​នាំ ទាំង​កូន​ប្រុស កូន​ស្រី និង​ចៅ​ទាំង​ប៉ុន្មាន ហើយ​ពូជ‌ពង្ស​ទាំង​អស់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​ជា​មួយ​គ្នា។

8. នេះ​ជា​បញ្ជី​ឈ្មោះ របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គឺ​យ៉ាកុប និង​កូន​ចៅ​គាត់​ទាំង​ប៉ុន្មាន ឯ​រូបេន​ជា​កូន​ច្បង​បង្អស់

9. ហើយ​កូន​របស់​រូបេន គឺ​ហេណុក ប៉ាលូវ ហេស្រុន និង​កើមី

10. ឯ​កូន​របស់​ស៊ីម្មាន គឺ​យេមូ‌អែល យ៉ាមីន អូហាត់ យ៉ាគិន សូហារ និង​សូល​ជា​កូន​របស់​ស្រី​សាសន៍​កាណាន​ម្នាក់

11. ឯ​កូន​របស់​លេវី គឺ​គើសុន កេហាត់ និង​ម្រ៉ារី

សូមអានជំពូកពេញលេញ លោកុប្បត្តិ 46