14. បើមនុស្សណាយកទាំងកូនស្រី និងម្តាយផងធ្វើជាប្រពន្ធ នោះជាការអាក្រក់ជួជាតិណាស់ ត្រូវដុតទាំងអស់គ្នានឹងភ្លើង ដើម្បីកុំឲ្យមានអំពើអាក្រក់ជួជាតិយ៉ាងនោះ នៅកណ្តាលឯងរាល់គ្នាឡើយ
15. បើមនុស្សណារួមសង្វាសនឹងសត្វ នោះត្រូវឲ្យសំឡាប់ចោលជាកុំខាន ហើយទាំងសត្វនោះក៏ត្រូវសំឡាប់ដែរ
16. បើស្ត្រីណាចូលទៅជិតសត្វណា ហើយរួមសង្វាសជាមួយ នោះត្រូវសំឡាប់ស្ត្រី ព្រមទាំងសត្វនោះផង ត្រូវសំឡាប់ទាំង២ កុំខាន ឈាមគេត្រូវធ្លាក់មកលើគេវិញ។
17. បើមនុស្សណាយកបង ឬប្អូនស្រីខ្លួន ទោះបើជាកូនខាងឪពុក ឬម្តាយខ្លួនក្តី ហើយក៏ឃើញកេរខ្មាសនាង នាងក៏ឃើញកេរខ្មាសរបស់ប្រុសនោះ យ៉ាងនោះជាការគួរខ្មាសហើយ អ្នកទាំង២នឹងត្រូវកាត់កាល់ចេញនៅចំពោះមុខពួកកូនចៅសាសន៍របស់ខ្លួន ដោយព្រោះបានបើកកេរខ្មាសបង ឬប្អូនស្រីខ្លួន អ្នកនោះត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
18. បើមនុស្សណារួមដំណេកជាមួយនឹងស្ត្រីដែលមានរដូវ ហើយបើកកេរខ្មាសនាងនោះ នោះឈ្មោះថាបានសំរាតក្បាលឈាមនាង ហើយនាងក៏បានបើកក្បាលឈាមខ្លួនដែរ អ្នកទាំង២នោះត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
19. មិនត្រូវឲ្យបើកកេរខ្មាសម្តាយធំ ឬម្តាយមីងខាងម្តាយ ឬខាងឪពុកឯងឡើយ ដ្បិតយ៉ាងនោះ ឈ្មោះថាបានបកកេរញាតិសន្តានជិតដិតនឹងខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងសេចក្ដីទុច្ចរិតរបស់ខ្លួន
20. ឬបើមនុស្សណារួមដំណេកជាមួយនឹងប្រពន្ធរបស់ឪពុកធំ ឬឪពុកមា នោះឈ្មោះថាបានបើកកេរខ្មាសរបស់ឪពុកធំឬមាខ្លួនហើយ អ្នកទាំង២នោះនឹងត្រូវទ្រាំទ្រនឹងអំពើបាបរបស់ខ្លួន គេនឹងស្លាប់ទៅឥតមានកូន
21. បើមនុស្សណាយកប្រពន្ធរបស់បង ឬរបស់ប្អូនខ្លួន នោះគឺជាការស្មោកគ្រោកហើយ អ្នកនោះបានបើកកេរខ្មាសបង ឬប្អូនខ្លួន គេនឹងនៅឥតមានកូនឡើយ។
22. ដូច្នេះ ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់អញ ព្រមទាំងប្រព្រឹត្តតាមផង ក្រែងស្រុកដែលអញនាំឯងរាល់គ្នាចូលទៅនៅនោះ បានក្អួតឯងចេញដែរ