1. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
2. ត្រូវឲ្យឯងប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល ពីសេចក្ដីនេះទៀតដែរថា បើអ្នកណាក្នុងពួកកូនចៅអ៊ីស្រាអែល ឬក្នុងពួកអ្នកប្រទេសក្រៅ ជាអ្នកអាស្រ័យនៅជាមួយគ្នា ដែលថ្វាយកូនខ្លួនទៅព្រះម៉ូឡុក នោះត្រូវឲ្យពួកបណ្តាជននៅក្នុងស្រុកសំឡាប់អ្នកនោះចេញ ដោយចោលនឹងថ្មជាកុំខាន
3. អញនឹងតាំងមុខទាស់នឹងអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ ពីព្រោះបានឲ្យកូនខ្លួនទៅព្រះម៉ូឡុក ទាំងនាំឲ្យទីបរិសុទ្ធអញទៅជាស្មោកគ្រោក ហើយបង្អាប់ដល់ឈ្មោះបរិសុទ្ធរបស់អញផង
4. បើសិនជាបណ្តាជននៅស្រុកនោះគេធ្មេចភ្នែក ក្នុងកាលដែលអ្នកនោះឲ្យកូនខ្លួនទៅព្រះម៉ូឡុកដូច្នេះ ហើយមិនសំឡាប់អ្នកនោះចោល
5. នោះអញនឹងតាំងមុខទាស់នឹងអ្នកនោះ ព្រមទាំងគ្រួសារគេដែរ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ ព្រមទាំងអស់អ្នកដែលផិតទៅតាម ដើម្បីសហាយស្មន់នឹងព្រះម៉ូឡុកនោះផង។
6. ឯអ្នកណាដែលបែរទៅតាមពួកគ្រូខាប ឬពួកគ្រូមន្តគាថា នឹងផិតទៅតាមគេ នោះអញនឹងតាំងមុខទាស់ចំពោះអ្នកនោះ ហើយនឹងកាត់ចេញពីសាសន៍ខ្លួនទៅ