គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 19:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. មាន​ក្រុង​កាថាត​១ ណាហា‌ឡាល​១ ស៊ីមរ៉ុន​១ យីដាឡា​១ និង​បេថ្លេ‌ហិម​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

16. ទី​ក្រុង​ទាំង​នេះ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ នោះ​ជា​មរដក​របស់​ផង​ពួក​កូន​ចៅ​សាប់‌យូ‌ល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

17. គេ​ចាប់​ឆ្នោត​ទី​៤​ឲ្យ​ពួក​អ៊ីសាខារ គឺ​ឲ្យ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ

18. ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម

19. ហាផា‌រែម ស៊ីអូន អាណា‌ក្រាត

20. រ៉ាប៊ីត គីស‌យ៉ូន អាបែស

21. រេមែត អេន-កានីម អេន-ហាដា និង​បេត‌ផាសេ

22. រួច​ក៏​ដំរង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

23. ទី​ក្រុង​ទាំង​នេះ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

24. គេ​ចាប់​ឆ្នោត​ទី​៥ ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ

25. ឯ​ព្រំ‌ដែន​របស់​គេ នោះ​គឺ​ជា​ក្រុង​ហេលកាត ហាលី បេថែន អាកសាប

26. អាឡាម្លេក អាម្អាត និង​មីសាល រួច​ក៏​ដំរង់​ទៅ​ឯ​ខាង​លិច ដល់​ភ្នំ​កើមែល រហូត​ដល់​ស៊ីហោរ-លីប‌ណាត

27. ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​បេត-ដាកុន រហូត​ដល់​ខែត្រ​សាប់‌យូ‌ល៉ូន និង​ច្រក​ភ្នំ​យីបថា-អែល រួច​ទៅ​ឯ​ខាង​ជើង​ដល់​បេត-អេមែក និង​ណ្អែល ហើយ​បណ្តោយ​ទៅ​តាម​ឆ្វេង​នៃ​កាបួល

28. ដល់​អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ

29. រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា និង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប

សូមអានជំពូកពេញលេញ យ៉ូស្វេ 19