ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន

1. គេ​ចាប់​ឆ្នោត​ទី​២​ឲ្យ​ស៊ីម្មាន គឺ​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​មរដក​គេ​ក៏​ត្រូវ​ត្រង់​កណ្តាល​មរដក​របស់​ពួក​កូន​ចៅ​យូដា

2. ឯ​មរដក​របស់​គេ គឺ​ជា​ក្រុង​ប្អៀរ-សេបា​១ សេបា​១ ម៉ូឡាដា​១

3. ហាសា-ស៊ូអាល​១ បាឡា​១ អាសែម​១

4. អែល‌ថូឡាត​១ បេធូល​១ ហោម៉ា​១

5. ស៊ីក‌ឡាក់​១ បេត-ម៉ារ‌កាបូត​១ ហាសា-ស៊ូសា​១

6. បេត-ល្បាអូត​១ និង​សារូ‌ហែន​១ ទាំង​អស់​មាន​១៣​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

7. ក្រុង​អាយីន​១ រីម៉ូន​១ អេធើរ​១ ហើយ​អាសាន​១ ទាំង​អស់​មាន​៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

8. និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ប្អាឡាត-ប្អៀរ និង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង នេះ​ហើយ​ជា​មរដក របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

9. ឯ​មរដក​ពួក​កូន​ចៅ​ស៊ីម្មាន​នេះ គឺ​បាន​ដក​យក​ពី​ចំណែក​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់​ទេ ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មរដក​របស់​គេ នៅ​កណ្តាល​មរដក​របស់​ពួក​យូដា។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់‌យូ‌ល៉ូន

10. គេ​ចាប់​ឆ្នោត​ទី​៣​ឲ្យ​ពួក​កូន​ចៅ​សាប់‌យូ‌ល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ឯ​ព្រំ‌ដែន​របស់​មរដក​គេ នោះ​រហូត​ដល់​សារីឌ

11. ព្រំ​គេ​ឡើង​ទៅ​ឯ​ខាង​លិច រហូត​ដល់​ម៉ារ៉ាឡា ហើយ​ដល់​ដាបា‌សែត រួច​ក៏​ដំរង់​ទៅ​ឯ​ស្ទឹង​ដែល​ហូរ​ទៅ​ខាង​មុខ​យ៉ុក‌នាម

12. ហើយ​ត្រង់​សារីឌ ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា

13. ពី​ទី​នោះ​ក៏​បណ្តោយ​ទៅ​ឯ​ខាង​កើត​តាម​គីតា-ហេភើរ និង​អ៊ីតា-កាស៊ីន ហើយ​នឹង​រីម៉ូន​រហូត​ដល់​នេយ៉ា

14. រួច​ក៏​បត់​ទៅ​ឯ​ខាង​ជើង ដល់​ហាណាថូន ហើយ​ចេញ​មក ក្នុង​ច្រក​ភ្នំ​យីបថា-អែល

15. មាន​ក្រុង​កាថាត​១ ណាហា‌ឡាល​១ ស៊ីមរ៉ុន​១ យីដាឡា​១ និង​បេថ្លេ‌ហិម​១ ទាំង​អស់​មាន​១២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

16. ទី​ក្រុង​ទាំង​នេះ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ នោះ​ជា​មរដក​របស់​ផង​ពួក​កូន​ចៅ​សាប់‌យូ‌ល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសាខារ

17. គេ​ចាប់​ឆ្នោត​ទី​៤​ឲ្យ​ពួក​អ៊ីសាខារ គឺ​ឲ្យ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ

18. ឯ​ព្រំ‌ដែន​របស់​គេ នោះ​ទៅ​តាម​យេស‌រាល គីសា‌ឡូត ស៊ូណែម

19. ហាផា‌រែម ស៊ីអូន អាណា‌ក្រាត

20. រ៉ាប៊ីត គីស‌យ៉ូន អាបែស

21. រេមែត អេន-កានីម អេន-ហាដា និង​បេត‌ផាសេ

22. រួច​ក៏​ដំរង់​ទៅ​ឯ​ភ្នំ​តាបោរ ក្រុង​សាហា‌ស៊ីម៉ា បេត-សេមែស ហើយ​ចេញ​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

23. ទី​ក្រុង​ទាំង​នេះ និង​ភូមិ​ទាំង​ប៉ុន្មាន​នៅ​ជុំវិញ ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីសាខារ​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេស៊ើរ

24. គេ​ចាប់​ឆ្នោត​ទី​៥ ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ​តាម​គ្រួ​គេ

25. ឯ​ព្រំ‌ដែន​របស់​គេ នោះ​គឺ​ជា​ក្រុង​ហេលកាត ហាលី បេថែន អាកសាប

26. អាឡាម្លេក អាម្អាត និង​មីសាល រួច​ក៏​ដំរង់​ទៅ​ឯ​ខាង​លិច ដល់​ភ្នំ​កើមែល រហូត​ដល់​ស៊ីហោរ-លីប‌ណាត

27. ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​បេត-ដាកុន រហូត​ដល់​ខែត្រ​សាប់‌យូ‌ល៉ូន និង​ច្រក​ភ្នំ​យីបថា-អែល រួច​ទៅ​ឯ​ខាង​ជើង​ដល់​បេត-អេមែក និង​ណ្អែល ហើយ​បណ្តោយ​ទៅ​តាម​ឆ្វេង​នៃ​កាបួល

28. ដល់​អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ

29. រួច​ក៏​បត់​ទៅ​ដល់​រ៉ាម៉ា និង​ទីរ៉ុស​ដ៏​ជា​ក្រុង​មាំ‌មួន រួច​ក៏​បត់​ទៅ​ដល់​ហូសា ហើយ​ចេញ​ទៅ​ផុត​ត្រឹម​សមុទ្រ​តាម​ស្រុក​អាក់‌ស៊ីប

30. ក៏​មាន​ក្រុង​អ៊ូម៉ា អាផែក និង​រេហុប​ទៀត ទាំង​អស់​មាន​២២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

31. ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេស៊ើរ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី

32. គេ​ចាប់​ឆ្នោត​ទី​៦​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​ឲ្យ​ពួក​កូន​ចៅ​ណែប‌ថាលី​តាម​គ្រួ​គេ

33. ឯ​ព្រំ‌ដែន​របស់​គេ​នោះ​ចាប់​តាំង​ពី​ហេឡែប គឺ​ពី​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម​តាម​អាដាមី-នេកេប និង​យ៉ាបនាល រហូត​ដល់​ឡាគូម​ទៅ​ផុត​ត្រឹម​ទន្លេ​យ័រដាន់

34. ពី​ទី​នោះ​ក៏​បត់​ទៅ​ឯ​ខាង​លិច​ដល់​ភ្នំ​អាស‌ណូត-តា‌បោរ និង​ហ៊ូកុក ហើយ​ទៅ​ដល់​នឹង​ស្រុក​សាប់‌យូ‌ល៉ូន​ខាង​ត្បូង និង​ស្រុក​អេស៊ើរ​ខាង​លិច ហើយ​នឹង​ស្រុក​យូដា​នៅ​ត្រង់​ទន្លេ​យ័រដាន់​ខាង​កើត

35. ឯ​អស់​ទាំង​ទី​ក្រុង​មាំ‌មួន នោះ​គឺ​ស៊ីឌីម​១ សេរ​១ ហាំម៉ាត​១ រ៉ាកាត​១ គីនេ‌រ៉ែត​១

36. អាដាម៉ា​១ រ៉ាម៉ា​១ ហាសោរ​១

37. កេដែស​១ អេទ្រី​១ អេន-ហាសោរ​១

38. យីរ៉ូន​១ មីក‌ដាល-អែល​១ ហូរែម​១ បេត-អា‌ណាត​១ និង​បេត-សេមែស​១ ទាំង​អស់​មាន​១៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

39. ទី​ក្រុង​ទាំង​នេះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ណែប‌ថាលី តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ដាន់

40. គេ​ចាប់​ឆ្នោត​ទី​៧​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួ​គេ

41. ឯ​ព្រំ‌ដែន​មរដក​របស់​គេ នោះ​គឺ​ជា​ក្រុង​សូរ៉ាស អែស‌ថោល អ៊ារ-សេមែស

42. ស្អាឡា‌ប៊ីន អាយ៉ា‌ឡូន យីត‌ឡា

43. អេឡូន ធីមណា អេក្រុន

44. អែលថ្កេរ គីប‌ថោន ប្អាឡាត

45. យេហ៊ូឌ បេនេ-បេរ៉ាក កាថ-រីម៉ូន

46. មេយ៉ារ‌កុន រ៉ាកុន ព្រម​ទាំង​ដែន​ស្រុក​ទល់​មុខ​នឹង​យ៉ុបប៉េ

47. ឯ​ដែន​ស្រុក​របស់​ពួក​កូន​ចៅ​ដាន់ នោះ​ក៏​ផ្សាយ​ចេញ​ពី​ស្រុក​គេ​ទៅ ដ្បិត​គេ​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​លេសែម ហើយ​វាយ​យក​បាន​ដោយ​មុខ​ដាវ រួច​ក៏​នៅ​ក្នុង​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​គេ គេ​ដាក់​ឈ្មោះ​ក្រុង​លេសែម​នោះ​ថា ដាន់ តាម​ឈ្មោះ​ដាន់​ជា​អយ្យកោ​គេ

48. ទី​ក្រុង​ទាំង​នោះ និង​ភូមិ​នៅ​ជុំវិញ​ទាំង​ប៉ុន្មាន ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ដាន់ តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

ចំណែក​មរដក​របស់​យ៉ូស្វេ

49. កាល​គេ​បាន​ចែក​ស្រុក ជា​មរដក​ដល់​គ្នា តាម​ព្រំ​ប្រទល់​រួច​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឲ្យ​មរដក​ដល់​យ៉ូស្វេ ជា​កូន​នុន នៅ​ជា​កណ្តាល​ស្រុក​គេ​ដែរ

50. គេ​ឲ្យ​ទី​ក្រុង​ធីម៉្នាត-សេរ៉ា នៅ​ក្នុង​ភ្នំ​របស់​ស្រុក​អេប្រា‌អិម ដល់​លោក តាម​បង្គាប់​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​បាន​សូម រួច​លោក​ក៏​សង់​ទី​ក្រុង ហើយ​តាំង​ទី​លំនៅ​នៅ​ទី​នោះ។

51. នេះ​ហើយ​ជា​មរដក​ទាំង​ប៉ុន្មាន ដែល​អេលាសារ​ដ៏​ជា​សង្ឃ និង​យ៉ូស្វេ ជា​កូន​នុន ហើយ​នឹង​ពួក​វង្សា‌នុវង្ស​នៃ​ពូជ​អំបូរ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន បាន​ចែក​ដល់​គេ ដោយ​ចាប់​ឆ្នោត ចំពោះ​ព្រះ‌យេហូវ៉ា នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ ត្រង់​ស៊ីឡូរ ដូច្នេះ​គេ​ក៏​បាន​សំរេច​ការ​ចែក​ស្រុក​ហើយ​ជា​ស្រេច។