គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 19:1-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. គេ​ចាប់​ឆ្នោត​ទី​២​ឲ្យ​ស៊ីម្មាន គឺ​ឲ្យ​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ហើយ​មរដក​គេ​ក៏​ត្រូវ​ត្រង់​កណ្តាល​មរដក​របស់​ពួក​កូន​ចៅ​យូដា

2. ឯ​មរដក​របស់​គេ គឺ​ជា​ក្រុង​ប្អៀរ-សេបា​១ សេបា​១ ម៉ូឡាដា​១

3. ហាសា-ស៊ូអាល​១ បាឡា​១ អាសែម​១

4. អែល‌ថូឡាត​១ បេធូល​១ ហោម៉ា​១

5. ស៊ីក‌ឡាក់​១ បេត-ម៉ារ‌កាបូត​១ ហាសា-ស៊ូសា​១

6. បេត-ល្បាអូត​១ និង​សារូ‌ហែន​១ ទាំង​អស់​មាន​១៣​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

7. ក្រុង​អាយីន​១ រីម៉ូន​១ អេធើរ​១ ហើយ​អាសាន​១ ទាំង​អស់​មាន​៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

8. និង​ស្រុក​ទាំង​អស់​ដែល​នៅ​ជុំវិញ​ទី​ក្រុង​ទាំង​នោះ រហូត​ដល់​ប្អាឡាត-ប្អៀរ និង​រ៉ាម៉ាត ដែល​នៅ​ស្រុក​ត្បូង នេះ​ហើយ​ជា​មរដក របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​ស៊ីម្មាន តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

9. ឯ​មរដក​ពួក​កូន​ចៅ​ស៊ីម្មាន​នេះ គឺ​បាន​ដក​យក​ពី​ចំណែក​ពួក​កូន​ចៅ​យូដា ដ្បិត​ចំណែក​ពួក​កូន​ចៅ​យូដា​ធំ​ពេក គេ​នៅ​មិន​អស់​ទេ ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​ស៊ីម្មាន បាន​មរដក​របស់​គេ នៅ​កណ្តាល​មរដក​របស់​ពួក​យូដា។

10. គេ​ចាប់​ឆ្នោត​ទី​៣​ឲ្យ​ពួក​កូន​ចៅ​សាប់‌យូ‌ល៉ូន​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន ឯ​ព្រំ‌ដែន​របស់​មរដក​គេ នោះ​រហូត​ដល់​សារីឌ

11. ព្រំ​គេ​ឡើង​ទៅ​ឯ​ខាង​លិច រហូត​ដល់​ម៉ារ៉ាឡា ហើយ​ដល់​ដាបា‌សែត រួច​ក៏​ដំរង់​ទៅ​ឯ​ស្ទឹង​ដែល​ហូរ​ទៅ​ខាង​មុខ​យ៉ុក‌នាម

12. ហើយ​ត្រង់​សារីឌ ក៏​បត់​ទៅ​ឯ​ខាង​កើត​ដល់​ព្រំ​គីស្លូត-តា‌បោរ រួច​ក៏​ចេញ​មក​ត្រង់​ដាប្រាត​ឡើង​ទៅ​ដល់​យ៉ាភា

13. ពី​ទី​នោះ​ក៏​បណ្តោយ​ទៅ​ឯ​ខាង​កើត​តាម​គីតា-ហេភើរ និង​អ៊ីតា-កាស៊ីន ហើយ​នឹង​រីម៉ូន​រហូត​ដល់​នេយ៉ា

សូមអានជំពូកពេញលេញ យ៉ូស្វេ 19