18. កាលនាងបានមកដល់គាត់ហើយ នោះក៏បបួលឲ្យសូមដីពីឪពុកនាង ដូច្នេះនាងចុះពីលើសត្វជំនិះ កាលែបក៏សួរថា ហេតុអ្វីហ្នឹង
19. នាងឆ្លើយថា សូមលោកឪពុកចែកឲ្យខ្ញុំ១ចំណែកផង ដ្បិតលោកឪពុកបានឲ្យខ្ញុំមានដីខាងត្បូងហើយ ដូច្នេះសូមឲ្យខ្ញុំមានក្បាលទឹកដែរ នោះគាត់ក៏ឲ្យក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
20. នេះជាមរដករបស់ពូជអំបូរ នៃពួកកូនចៅយូដា តាមគ្រួគេទាំងប៉ុន្មាន
21. ឯទីក្រុងទាំងប៉ុន្មានរបស់ពូជអំបូរនៃពួកកូនចៅយូដា ដែលនៅខាងត្បូងបំផុត ក្បែរព្រំដែនរបស់អេដំម នោះគឺកាបសៀល១ អេឌើរ១ យ៉ាគើរ១
22. គីណា១ ឌីម៉ូណា១ អាដាដា១
23. កេដេស១ ហាសោរ១ អ៊ីថ្នាន១
24. ស៊ីភ១ ថេលែម១ ប្អាឡូត១
25. ហាសោរ-ហាដាថា១ កេរីយ៉ុត-ហេស្រុន គឺជាក្រុងហាសោរ១
26. អាម៉ាម១ សេម៉ា១ ម៉ូឡាដា១
27. ហាសា-កាដា១ ហែសម៉ូន១ បេត-ផាលែត១
28. ហាសា-ស៊ូអាល១ ប្អៀរ-សេបា១ ប៊ីសយ៉ុតយ៉ា១
29. បាឡា១ អ៊ីយីម១ អាសែម១
30. អែលថូឡាត១ កេសៀល១ ហោម៉ា១
31. ស៊ីកឡាក់១ ម៉ាតម៉ាណា១ សានសាណា១
32. ល្បាអូត១ ស៊ីលហ៊ីម១ អាយីន១ និងរីម៉ូន១ រួមទាំងអស់មាន២៩ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង។
33. ឯខាងស្រុកទំនាប នោះមានក្រុងអែសថោល១ សូរ៉ាស់១ អាសណា១