ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា

1. ឯ​ចំណែក ដែល​បាន​ចែក​ដល់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា​តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន នោះ​គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ស្រុក​អេដំម ហើយ​នឹង​ទី​រហោ‌ស្ថាន​ស៊ីន​ខាង​ត្បូង​បំផុត

2. ព្រំ‌ដែន​គេ​ខាង​ត្បូង នោះ​ចាប់​តាំង​ពី​ចុង​ឈូង‌សមុទ្រ​អំបិល​ដែល​បែរ​ទៅ​ខាង​ត្បូង

3. ដំរង់​ទៅ​ខាង​ត្បូង រួច​ឡើង​តាម​ច្រក​ភ្នំ​អាក្រា‌ប៊ីម​ទៅ​តាម​ស៊ីន ហើយ​ចេញ​មក​ខាង​ត្បូង​កាដេស-បារនា ដំរង់​ទៅ​ដល់​ហេស្រុន ហើយ​ឡើង​ទៅ​ឯ​អាដារ រួច​បត់​មក​ដល់​ការកា

4. ពី​នោះ​ទៅ​ក៏​ដល់​អាសម៉ូន រួច​ចេញ​ទៅ តាម​ស្ទឹង​ស្រុក​អេស៊ីព្ទ ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​ព្រំ‌ដែន​របស់​ឯង​រាល់​គ្នា​នៅ​ខាង​ត្បូង។

5. ឯ​ព្រំ​ប្រទល់​ខាង​កើត នោះ​គឺ​ជា​សមុទ្រ​អំបិល​រហូត​ដល់​ចុង​ទន្លេ​យ័រដាន់ ហើយ​ព្រំ​ប្រទល់​ខាង​ជើង នោះ​ចេញ​ពី​ឈូង‌សមុទ្រ​ដែល​នៅ​ចុង​ទន្លេ​យ័រដាន់

6. ឡើង​ទៅ​ដល់​បេត-ហុកឡា ដំរង់​ទៅ​ខាង​ជើង​បេត-អើ‌រ៉ាបា រួច​ក៏​ឡើង​ទៅ​ដល់​ថ្មដា​របស់​បូហាន​ជា​កូន​រូបេន

7. ហើយ​ចេញ​ពី​ច្រក​ភ្នំ​អាកោរ ឡើង​ទៅ​ដល់​ដេបៀរ រួច​កាត់​ត្រង់​ទៅ​ឯ​ជើង ខាង​គីល‌កាល ដែល​ទល់​មុខ​នឹង​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​អាឌូមីម នៅ​ខាង​ត្បូង​ស្ទឹង ហើយ​ក៏​ទៅ​តាម​ក្បាល​ទឹក​អេន-សេមែស រួច​ចេញ​មក​ត្រង់​អេន-រ៉ូកេល

8. ពី​ទី​នោះ​ក៏​ឡើង​តាម​ច្រក​ភ្នំ​បេន-ហ៊ីនណំម ខាង​ត្បូង​ក្រុង​យេប៊ូស គឺ​ជា​ក្រុង​យេរូ‌សាឡិម រួច​ឡើង​ទៅ​ដល់​កំពូល​ភ្នំ​ដែល​នៅ​ខាង​លិច ទល់​មុខ​នឹង​ច្រក​ភ្នំ​ហ៊ីនណំម គឺ​ជា​ចុង​ច្រក​ភ្នំ​ខាង​ជើង​របស់​ពួក​រេផែម

9. ពី​កំពូល​ភ្នំ​នោះ ក៏​ចុះ​ទៅ​ដល់​ក្បាល​ទឹក​ណែប‌ត្វា ដំរង់​ទៅ​តាម​ទី​ក្រុង​ទាំង​ប៉ុន្មាន នៅ​ភ្នំ​អេប្រុន រហូត​ដល់​បាឡា គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម

10. ពី​ឡាបា ក៏​បត់​ទៅ​ខាង​លិច​ទៅ​ដល់​ភ្នំ​សៀរ រួច​កាត់​ទៅ​តាម​ចង្កេះ​ខាង​ជើង​នៃ​ភ្នំ​យារីម គឺ​ជា​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត-សេមែស​រហូត​ដល់​ធីមណា

11. ពី​ទី​នោះ​ក៏​ចេញ​ទៅ​ខាង​ជើង​ក្រុង​អេក្រុន​ដល់​ស៊ីក្រុន ហើយ​តាម​ភ្នំ​បាឡា​ទៅ​ដល់​យ៉ាបនាល រួច​ផុត​ត្រឹម​សមុទ្រ

12. ឯ​ព្រំ​ប្រទល់​ខាង​លិច នោះ​គឺ​តាម​ឆ្នេរ​របស់​សមុទ្រ​ធំ នេះ​ហើយ​ជា​ព្រំ​ស្រុក​នៅ​ព័ទ្ធ​ជុំវិញ​របស់​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន។

កាលែប​វាយ​យក​ក្រុង​ហេប្រុន និង​ក្រុង​ដេបៀរ

13. យ៉ូស្វេ​ក៏​ចែក​ឲ្យ​ដល់​កាលែប ជា​កូន​យេភូនេ មាន​១​ចំណែក ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា​ដែរ តាម​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក គឺ​គារ‌យ៉ាត់-អើបា ដែល​ជា​ក្រុង​ហេប្រុន (ឯ​អើបា​នោះ​ជា​ឪពុក​អ័ណាក់)

14. កាលែប​ក៏​បណ្តេញ​កូន​របស់​អ័ណាក់​៣​នាក់​ចេញ គឺ​សេសាយ​១ អ័ហ៊ីម៉ាន​១ និង​តាល‌ម៉ាយ​១ សុទ្ធ​តែ​ជា​កូន​អ័ណាក់

15. ពី​ទី​នោះ​គាត់​ក៏​ឡើង​ទៅ ទាស់​នឹង​ពួក​អ្នក​ស្រុក​ដេបៀរ រីឯ​ក្រុង​ដេបៀរ​នោះ កាល​ពី​ដើម​មាន​ឈ្មោះ​ជា​គារ‌យ៉ាត់-សេភើរ

16. កាលែប​ក៏​សន្យា​ថា បើ​អ្នក​ណា​នឹង​វាយ​យក​គារ‌យ៉ាត់-សេភើរ​បាន នោះ​អញ​នឹង​ឲ្យ​អាកសា ជា​កូន​អញ ទៅ​ធ្វើ​ជា​ប្រពន្ធ​អ្នក​នោះ

17. ដូច្នេះ​អូធ្នាល ជា​កូន​កេណាស ដែល​កេណាស​ជា​ប្អូន​កាលែប គាត់​ក៏​វាយ​យក​បាន នោះ​កាលែប​ក៏​ឲ្យ​នាង​អាកសា ជា​កូន​ខ្លួន ទៅ​ធ្វើ​ជា​ប្រពន្ធ​គាត់​ទៅ

18. កាល​នាង​បាន​មក​ដល់​គាត់​ហើយ នោះ​ក៏​បបួល​ឲ្យ​សូម​ដី​ពី​ឪពុក​នាង ដូច្នេះ​នាង​ចុះ​ពី​លើ​សត្វ​ជំនិះ កាលែប​ក៏​សួរ​ថា ហេតុ​អ្វី​ហ្នឹង

19. នាង​ឆ្លើយ​ថា សូម​លោក​ឪពុក​ចែក​ឲ្យ​ខ្ញុំ​១​ចំណែក​ផង ដ្បិត​លោក​ឪពុក​បាន​ឲ្យ​ខ្ញុំ​មាន​ដី​ខាង​ត្បូង​ហើយ ដូច្នេះ​សូម​ឲ្យ​ខ្ញុំ​មាន​ក្បាល​ទឹក​ដែរ នោះ​គាត់​ក៏​ឲ្យ​ក្បាល​ទឹក​ខាង​លើ ហើយ​ខាង​ក្រោម​ទៅ​នាង។

ស្រុក​ភូមិ​របស់​កុល‌សម្ព័ន្ធ​យូដា

20. នេះ​ជា​មរដក​របស់​ពូជ​អំបូរ នៃ​ពួក​កូន​ចៅ​យូដា តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

21. ឯ​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពូជ​អំបូរ​នៃ​ពួក​កូន​ចៅ​យូដា ដែល​នៅ​ខាង​ត្បូង​បំផុត ក្បែរ​ព្រំ‌ដែន​របស់​អេដំម នោះ​គឺ​កាប‌សៀល​១ អេឌើរ​១ យ៉ាគើរ​១

22. គីណា​១ ឌីម៉ូណា​១ អាដាដា​១

23. កេដេស​១ ហាសោរ​១ អ៊ីថ្នាន​១

24. ស៊ីភ​១ ថេលែម​១ ប្អាឡូត​១

25. ហាសោរ-ហាដាថា​១ កេរីយ៉ុត-ហេស្រុន គឺ​ជា​ក្រុង​ហាសោរ​១

26. អាម៉ាម​១ សេម៉ា​១ ម៉ូឡាដា​១

27. ហាសា-កាដា​១ ហែស‌ម៉ូន​១ បេត-ផាលែត​១

28. ហាសា-ស៊ូអាល​១ ប្អៀរ-សេបា​១ ប៊ីស‌យ៉ុតយ៉ា​១

29. បាឡា​១ អ៊ីយីម​១ អាសែម​១

30. អែល‌ថូឡាត​១ កេសៀល​១ ហោម៉ា​១

31. ស៊ីក‌ឡាក់​១ ម៉ាត‌ម៉ាណា​១ សាន‌សាណា​១

32. ល្បាអូត​១ ស៊ីល‌ហ៊ីម​១ អាយីន​១ និង​រីម៉ូន​១ រួម​ទាំង​អស់​មាន​២៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

33. ឯ​ខាង​ស្រុក​ទំនាប នោះ​មាន​ក្រុង​អែស‌ថោល​១ សូរ៉ាស់​១ អាសណា​១

34. សាណូអា​១ អេន-កានីម​១ តាពួរ​១ អេណាម​១

35. យ៉ារមុត​១ អាឌូឡាម​១ សូគរ​១ អាសេកា​១

36. ស្អារ៉ែម​១ អាឌី‌ថែម​១ កេដេរ៉ា​១ និង​ក្តេរ៉ូ‌ថែម​១ រួម​ទាំង​អស់​មាន​១៤​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

37. ក្រុង​សេណាន​១ ហាដាសា​១ មិក‌ដាល-កាឌ់​១

38. ឌីលាន​១ មីសប៉ា​១ យ៉ុក‌ធាល​១

39. ឡាគីស​១ បូស‌កាត់​១ អេក្លុន​១

40. កាបូន​១ ឡាម៉ាស​១ គីត‌លីស​១

41. កេដេរ៉ូត​១ បេត-ដាកុន​១ ន៉ាអាម៉ា​១ និង​ម៉ាកេដា​១ ទាំង​អស់​មាន​១៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

42. ក្រុង​លិបណា​១ អេធើរ​១ អាសាន​១

43. យីបថា​១ អាស‌ណា​១ នេស៊ីប​១

44. កៃឡា​១ អាក់‌ស៊ីប​១ និង​ម៉ារីសា​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

45. ក្រុង​អេក្រុន​១ ព្រម​ទាំង​ទី​តំបន់ និង​ភូមិ​ជុំវិញ​ទាំង​ប៉ុន្មាន​ផង

46. ហើយ​អស់​ទាំង​ទី​ក្រុង​ដែល​នៅ​ខាង​ក្រុង​អាស‌ដូឌ និង​ភូមិ​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ក្រុង​អេក្រុន​រហូត​ដល់​សមុទ្រ

47. និង​ក្រុង​អាសដូឌ ព្រម​ទាំង​ភូមិ និង​តំបន់​ទាំង​ប៉ុន្មាន ដែល​នៅ​ជុំវិញ ក្រុង​កាសា ព្រម​ទាំង​ភូមិ និង​តំបន់​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ រហូត​ដល់​ស្ទឹង​ស្រុក​អេស៊ីព្ទ និង​សមុទ្រ​ធំ ដែល​ជា​ព្រំ​ប្រទល់​របស់​ស្រុក​នោះ។

48. ឯ​ខាង​ស្រុក​ភ្នំ​នោះ​មាន​ក្រុង​សាមា​១ យ៉ាទារ​១ សូគរ​១

49. ដាណា​១ គារ‌យ៉ាត់-សាណា គឺ​ជា​ក្រុង​ដេបៀរ​១

50. អាណាប​១ អែស‌ធេម៉ូរ​១ អានីម​១

51. កូសែន​១ ហូឡូន​១ និង​គីឡោ​១ ទាំង​អស់​មាន​១១​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

52. ក្រុង​អារ៉ាប​១ ឌូម៉ា​១ អែស‌អៀន​១

53. យ៉ានិម​១ បេត-តាពួរ​១ អាផែកា​១

54. ហិមតា​១ គារ‌យ៉ាត់-អើបា គឺ​ជា​ក្រុង​ហេប្រុន​១ និង​ស៊ី‌អោរ​១ ទាំង​អស់​មាន​៩​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

55. ក្រុង​ម៉ាអូន​១ កើមែល​១ ស៊ីភ​១ យូថា​១

56. យេស‌រាល​១ យ៉ុក‌ឌាម​១ សាណូអា​១

57. កាអ៊ីន​១ គីបៀរ​១ និង​ធីមណា​១ ទាំង​អស់​មាន​១០​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

58. ក្រុង​ហាល‌ហ៊ុល​១ បេត-ស៊ើរ​១ កេដោរ​១

59. ម្អារ៉ាត​១ បេត-អាណូត​១ និង​អែល‌ទិកុន​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

60. ក្រុង​គារ‌យ៉ាត់-បាល គឺ​ជា​ក្រុង​គារ‌យ៉ាត់-យារីម​១ និង​រ៉ាបាត​១ ទាំង​អស់​មាន​២​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង។

61. ឯ​ខាង​ទី​រហោ‌ស្ថាន នោះ​មាន​ក្រុង​បេត-អើ‌រ៉ាបា​១ មីឌីន​១ សេកាកា​១

62. នីបសាន​១ អៀ-ហា‌មេឡាក់​១ និង​អេន-កេឌី​១ ទាំង​អស់​មាន​៦​ក្រុង ព្រម​ទាំង​ភូមិ​ទាំង​ប៉ុន្មាន​ផង

63. រីឯ​ពួក​កូន​ចៅ​យូដា គេ​ពុំ​អាច​នឹង​បណ្តេញ​សាសន៍​យេប៊ូស ដែល​នៅ​ក្រុង​យេរូ‌សាឡិម​បាន​ទេ ពួក​សាសន៍​នោះ​គេ​ចេះ​តែ​នៅ​ជា​មួយ​នឹង​ពួក​កូន​ចៅ​យូដា នៅ​ក្រុង​យេរូ‌សាឡិម ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។