គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 4:10-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯ​សូរ​គ្រហឹម​របស់​សិង្ហ និង​សំឡេង​របស់​សិង្ហ​សាហាវ នោះ​ត្រូវ​បាត់ ហើយ​ចង្កូម​របស់​សិង្ហ​ស្ទាវ​ត្រូវ​បាក់

11. ឯ​សិង្ហ​ចាស់ វា​ស្លាប់​ទៅ​ដោយ​អត់​រំពា ហើយ​កូន​របស់​មេ​សិង្ហ​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ។

12. រីឯ​មាន​សេចក្តី​១​បាន​ឮ​មក​ដល់​ខ្ញុំ ដោយ​សំងាត់ ត្រចៀក​ខ្ញុំ​បាន​ទទួល​ពាក្យ​ខ្សឹប​ពី​ដំណើរ​នោះ

13. នៅ​វេលា​ដែល​ការ​ជាក់​ស្តែង កំពុង​តែ​បណ្តាល​ឲ្យ​គំនិត​កំរើក​ឡើង នៅ​ពេល​យប់ ក្នុង​កាល​ដែល​មនុស្ស​កំពុង​ដេក​លក់​ស៊ប់

14. នោះ​សេចក្តី​ភ័យ​ខ្លាច ហើយ​ញ័រ​រន្ធត់​បាន​កើត​ដល់​ខ្ញុំ ក៏​ធ្វើ​ឲ្យ​អស់​ទាំង​ឆ្អឹង​ខ្ញុំ​រញ្ជួយ​ផង

សូមអានជំពូកពេញលេញ យ៉ូប 4