គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 38:9-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. គឺ​ក្នុង​កាល​ដែល​អញ​បាន​ហ៊ុម​ដោយ​ពពក ទុក​ដូច​ជា​អាវ ហើយ​រុំ​ព័ទ្ធ​នឹង​សេចក្តី​ងងឹត​ជា​យ៉ាង​ក្រាស់ ទុក​ជា​កន្សែង

10. ព្រម​ទាំង​ដាក់​គោល​ចារឹក​ឲ្យ ហើយ​ក៏​ដាក់​រនុក និង​ទ្វារ​ផង

11. ដោយ​ពាក្យ​ថា ឯង​នឹង​មក​បាន​តែ​ត្រឹម​នេះ និង​ហួស​ទៅ​ទៀត​មិន​បាន រលក​ដ៏​អង់‌អាច​របស់​ឯង​ត្រូវ​ឈប់​នៅ​ទី​នេះ។

12. តាំង​ពី​ឯង​កើត​មក តើ​ឯង​ដែល​បង្គាប់​ដល់​ពេល​ព្រឹក ឬ​ឲ្យ​បច្ចូស‌កាល​ដឹង​កំណត់

13. ដើម្បី​ឲ្យ​បាន​ចាប់​ចុង​ផែនដី​បំផុត ឲ្យ​មនុស្ស​អាក្រក់​ត្រូវ​រលាស់​ចេញ​ទៅ​ឬ​ទេ

14. ពន្លឺ​នោះ​ក៏​ប្រែ​ទៅ​បែប​ដូច​ជា​ដី​ឥដ្ឋ​នៅ​ក្រោម​ត្រា ហើយ​ផែនដី​មាន​ភាព​ដូច​ជា​ពាក់​អាវ

15. ឯ​ពួក​មនុស្ស​អាក្រក់ គេ​ត្រូវ​បង្អត់​ពន្លឺ ហើយ​ដៃ​គេ​ដែល​បាន​លើក​ឡើង​ជា​ស្រេច នោះ​បាន​ត្រូវ​បាក់​វិញ។

16. តើ​ឯង​ដែល​ចូល​ទៅ​ក្នុង​រន្ធ​នៃ​ទឹក​សមុទ្រ ឬ​បាន​ដើរ​ចុះ​ទៅ​រក​ទី​ជំរៅ​នៃ​បាត​សមុទ្រ​ឬ​ទេ

17. ឯ​ទ្វារ​នៃ​សេចក្តី​ស្លាប់ តើ​បាន​សំដែង​មក​ឲ្យ​ឯង​ឃើញ ឬ​ឯង​បាន​ឃើញ​ទ្វារ​នៃ​ម្លប់​សេចក្តី​ស្លាប់​ហើយ​ឬ​នៅ

18. តើ​ឯង​បាន​ពិចារណា​ឃើញ​ទទឹង​បណ្តោយ​នៃ​ផែនដី​ឬ ចូរ​ប្រាប់​មក​ចុះ បើ​ឯង​ដឹង​សេចក្តី​ទាំង​អស់​នេះ​ហើយ។

19. តើ​ផ្លូវ​ឯ​ណា​ដែល​នាំ​ទៅ​ដល់​សំណាក់​នៃ​ពន្លឺ ឯ​សេចក្តី​ងងឹត តើ​មាន​កន្លែង​នៅ​ឯ​ណា

20. ដើម្បី​ឲ្យ​ឯង​បាន​នាំ​ទៅ​ដល់​ព្រំ‌ដែន ហើយ​ឲ្យ​ឯង​បាន​ស្គាល់​ផ្លូវ​ទៅ​ឯ​ទី​លំនៅ​នៃ​សេចក្តី​នោះ

សូមអានជំពូកពេញលេញ យ៉ូប 38