គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 30:2-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. អើ កំឡាំង​ដៃ​គេ តើ​ដែល​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ គេ​នឹង​រស់​ដរាប​ដល់​ចាស់​មិន​បាន​ទេ

3. គេ​ស្គាំង‌ស្គម​ដោយ​ខ្វះ​ខាត ហើយ​នឹង​ពេល​អំណត់ គេ​ទេះ​ស៊ី​នៅ​ទី​ហួត‌ហែង ដែល​ពី​ដើម​ជា​កន្លែង​សូន្យ​ឈឹង ហើយ​ចោល​ស្ងាត់

4. គេ​បេះ​ស្លឹក​ប្រង់​ដែល​ដុះ​នៅ​ក្បែរ​គុម្ព​ឈើ​តូចៗ ហើយ​មាន​តែ​មើម​ក្តួច​ជា​អាហារ​ដល់​គេ

5. គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​មនុស្ស​ស្រែក​ដេញ​តាម​គេ ដូច​ជា​ស្រែក​តាម​ចោរ

6. ឲ្យ​ទៅ​នៅ​ក្នុង​ហប់​ភ្នំ​គួរ​ស្ញែង​ខ្លាច ក្នុង​រូង​ដី ហើយ​រអាង​ថ្ម

7. គេ​ស្រែក​ឡើង​នៅ​កណ្តាល​គុម្ព​ឈើ ដូច​ជា​សត្វ​លា គេ​ប្រជុំ​គ្នា​នៅ​នា​គុម្ព​ផ្អាវ

8. គេ​សុទ្ធ​តែ​ជា​កូន​របស់​មនុស្ស​ដែល​ឥត​គំនិត អើ ជា​កូន​នៃ​មនុស្ស​ទាប​ថោក​បំផុត គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ទៅ។

9. ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់

10. គេ​ខ្ពើម​ឆ្អើម​ខ្ញុំ ក៏​ឈរ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ក៏​ស្តោះ​ដាក់​មុខ​ខ្ញុំ​ឥត​ទប់​មាត់​ឡើយ

11. ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ដំឡោះ​ខ្សែ​ធ្នូ​បាញ់​ធ្វើ​ទុក្ខ​ខ្ញុំ ឯ​គេ​បាន​លែង​ចោល​ខ្សែ​បង្ហៀរ​នៅ​មុខ​ខ្ញុំ

12. នៅ​ខាង​ស្តាំ ខ្ញុំ​កើត​មាន​ពួក​ពាល គេ​មក​ទង្គិច​ជើង​ខ្ញុំ ហើយ​បង្កើត​ផ្លូវ​វិនាស​របស់​គេ​ទាស់​នឹង​ខ្ញុំ

13. គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ គេ​បញ្ជឿន​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ ឥត​ត្រូវ​ការ​មាន​អ្នក​ណា​ជួយ​គេ​ឡើយ

14. គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក​យ៉ាង​ធំ ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំ‌គ្រា នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ

សូមអានជំពូកពេញលេញ យ៉ូប 30