គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 30:14-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក​យ៉ាង​ធំ ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំ‌គ្រា នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ

15. មាន​សេចក្តី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិ‌នាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្តី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។

16. ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់

17. នៅ​វេលា​យប់ ឆ្អឹង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចាក់​ទំលុះ ហើយ​សេចក្តី​ឈឺ​ចាប់​ដែល​ស៊ី​រេះ​ខ្ញុំ នោះ​មិន​ចេះ​សំរាក​ទេ

18. អាវ​ខ្ញុំ​ត្រូវ​ផ្លាស់​ភាព​ទៅ​ដោយ​អំណាច​នៃ​រោគ​នេះ ក៏​រឹត‌រួត​ខ្លួន​ខ្ញុំ ដូច​ជា​ក​អាវ​ខ្ញុំ

19. ទ្រង់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ទី​ល្បាប់ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ដូច​ជា​ធូលី​ដី និង​ផេះ​ហើយ

20. ឱ​ព្រះ‌អង្គ​អើយ ទូល‌បង្គំ​អំពាវ‌នាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូល‌បង្គំ​សោះ ទូល‌បង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់​តែ​សំឡឹង​មើល​ទូល‌បង្គំ​ប៉ុណ្ណោះ

21. ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូល‌បង្គំ ក៏​បៀត‌បៀន​ទូល‌បង្គំ ដោយ​អានុ‌ភាព​នៃ​ព្រះ‌ហស្ត​ទ្រង់

22. ទ្រង់​លើក​ទូល‌បង្គំ​ឡើង​ឲ្យ​ត្រូវ​ខ្យល់ ហើយ​បណ្តែត​ទូល‌បង្គំ​ទៅ​តាម ទ្រង់​រំលាយ​ទូល‌បង្គំ​ដោយ​ខ្យល់​ព្យុះ

23. ដ្បិត​ទូល‌បង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូល‌បង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។

24. ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ តើ​មិន​យក​ដៃ​ទប់​ខ្លួន​ទេ​ឬ​អី ឬ​កាល​ណា​មាន​សេចក្តី​អន្តរាយ តើ​មិន​ស្រែក​រក​គេ​ជួយ​ដែរ​ឬ

25. ឯ​ខ្ញុំ តើ​មិន​បាន​ស្រក់​ទឹក​ភ្នែក​នឹង​មនុស្ស​ដែល​មាន​សេចក្តី​លំបាក ហើយ​ព្រួយ​ចិត្ត​នឹង​ពួក​អ្នក​ទុគ៌ត​ទេ​ឬ​អី

26. តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្តី​ល្អ នោះ​សេចក្តី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្តី​ងងឹត​វិញ

សូមអានជំពូកពេញលេញ យ៉ូប 30