1. ប៉ុន្តែឥឡូវនេះ ពួកអ្នកដែលក្មេងជាងខ្ញុំ គេចំអកឲ្យ ជាពួកអ្នកដែលខ្ញុំមិនព្រមទាំងដាក់ឪពុកគេឲ្យនៅជាមួយនឹងឆ្កែរក្សាហ្វូងសត្វរបស់ខ្ញុំផង
2. អើ កំឡាំងដៃគេ តើដែលមានប្រយោជន៍អ្វីដល់ខ្ញុំ គេនឹងរស់ដរាបដល់ចាស់មិនបានទេ
3. គេស្គាំងស្គមដោយខ្វះខាត ហើយនឹងពេលអំណត់ គេទេះស៊ីនៅទីហួតហែង ដែលពីដើមជាកន្លែងសូន្យឈឹង ហើយចោលស្ងាត់
4. គេបេះស្លឹកប្រង់ដែលដុះនៅក្បែរគុម្ពឈើតូចៗ ហើយមានតែមើមក្តួចជាអាហារដល់គេ
5. គេត្រូវបណ្តេញចេញពីចំណោមមនុស្ស ហើយមនុស្សស្រែកដេញតាមគេ ដូចជាស្រែកតាមចោរ
6. ឲ្យទៅនៅក្នុងហប់ភ្នំគួរស្ញែងខ្លាច ក្នុងរូងដី ហើយរអាងថ្ម
7. គេស្រែកឡើងនៅកណ្តាលគុម្ពឈើ ដូចជាសត្វលា គេប្រជុំគ្នានៅនាគុម្ពផ្អាវ