18. នោះខ្ញុំបាននឹកថា ខ្ញុំនឹងស្លាប់ក្នុងសំបុកខ្ញុំ ហើយនឹងចំរើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
19. ឫសខ្ញុំបានចាក់ទៅដល់ទឹកហើយ ទឹកសន្សើមក៏នៅលើមែកខ្ញុំទាល់ព្រឹក
20. កិត្តិនាមខ្ញុំចេះតែនៅថ្មី ហើយធ្នូខ្ញុំក៏ចេះតែចំរើនកំឡាំងនៅដៃខ្ញុំជានិច្ច
21. មនុស្សបានផ្ទៀងត្រចៀកស្តាប់ខ្ញុំ គេនៅស្ងៀមចាំស្តាប់គំនិតខ្ញុំ
22. កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀតពាក្យខ្ញុំបានស្រក់ជោកទៅលើគេ
23. គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ
24. កាលគេឥតមានទីសង្ឃឹម នោះខ្ញុំបានញញឹមដល់គេ ហើយគេមិនបានធ្វើឲ្យភាពមុខរីករាយរបស់ខ្ញុំបាត់ចេញឡើយ
25. ខ្ញុំបានរើសផ្លូវឲ្យគេ ហើយបានអង្គុយជាប្រធាន ក៏នៅកណ្តាលគេដូចជាស្តេចនៅកណ្តាលកងទ័ព ក៏ជាអ្នកជួយកំសាន្តចិត្តនៃពួកអ្នកសោកសៅ។