គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 29:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ពរ​របស់​មនុស្ស​ដែល​ហៀប​នឹង​វិនាស​ទៅ ក៏​ផ្តល់​មក​ខ្ញុំ ខ្ញុំ​ក៏​បណ្តាល​ឲ្យ​ចិត្ត​ស្រី​មេម៉ាយ​ច្រៀង​ដោយ​អំណរ

14. ខ្ញុំ​បាន​តែង​កាយ​ដោយ​សេចក្តី​សុចរិត ហើយ​សេចក្តី​នោះ​ក៏​ហ៊ុម​បាំង​ខ្ញុំ សេចក្តី​យុត្តិ‌ធម៌​របស់​ខ្ញុំ​បាន​ប្រៀប​ដូច​ជា​អាវ និង​មកុដ​ដល់​ខ្ញុំ

15. ខ្ញុំ​ជា​ភ្នែក​ដល់​មនុស្ស​ខ្វាក់ ហើយ​ជា​ជើង​ដល់​មនុស្ស​ខ្វិន

16. ក៏​ជា​ឪពុក​ដល់​ពួក​អ្នក​កំសត់ ហើយ​ខ្ញុំ​ក៏​ខំ​ពិនិត្យ​រក​ខុស​ត្រូវ ក្នុង​រឿង​ក្តី​របស់​អ្នក​ដែល​ខ្ញុំ​មិន​ស្គាល់​ផង

17. ខ្ញុំ​បាន​បំបាក់​ថ្គាម​របស់​មនុស្ស​ទុច្ចរិត ព្រម​ទាំង​កន្ត្រាក់​យក​រំពា​ពី​ធ្មេញ​របស់​គេ​ចេញ

18. នោះ​ខ្ញុំ​បាន​នឹក​ថា ខ្ញុំ​នឹង​ស្លាប់​ក្នុង​សំបុក​ខ្ញុំ ហើយ​នឹង​ចំរើន​ថ្ងៃ​អាយុ​ខ្ញុំ​ដូច​ជា​ខ្សាច់

19. ឫស​ខ្ញុំ​បាន​ចាក់​ទៅ​ដល់​ទឹក​ហើយ ទឹក​សន្សើម​ក៏​នៅ​លើ​មែក​ខ្ញុំ​ទាល់​ព្រឹក

20. កិត្តិ‌នាម​ខ្ញុំ​ចេះ​តែ​នៅ​ថ្មី ហើយ​ធ្នូ​ខ្ញុំ​ក៏​ចេះ​តែ​ចំរើន​កំឡាំង​នៅ​ដៃ​ខ្ញុំ​ជានិច្ច

21. មនុស្ស​បាន​ផ្ទៀង​ត្រចៀក​ស្តាប់​ខ្ញុំ គេ​នៅ​ស្ងៀម​ចាំ​ស្តាប់​គំនិត​ខ្ញុំ

22. កាល​ខ្ញុំ​ពោល​ចប់​ហើយ នោះ​គេ​ឥត​ថា​អ្វី​ទៀត​ពាក្យ​ខ្ញុំ​បាន​ស្រក់​ជោក​ទៅ​លើ​គេ

23. គេ​បាន​រង់‌ចាំ​ខ្ញុំ​ដូច​ជា​ចាំ​ភ្លៀង ព្រម​ទាំង​ហា​មាត់​យ៉ាង​ធំ បែប​ដូច​ជា​ទន្ទឹង​ចាំ​ទទួល​ភ្លៀង​ចុង​រដូវ

សូមអានជំពូកពេញលេញ យ៉ូប 29