គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 20:6-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

6. ទោះ​បើ​គេ​មាន​កំពស់​ដល់​ផ្ទៃ​មេឃ ហើយ​ក្បាល​គេ​លូត​ឡើង​ដល់​ពពក​ក៏​ដោយ

7. គង់​តែ​នឹង​ត្រូវ​វិនាស​ទៅ​ជានិច្ច​ដូច​ជា​លាមក​របស់​ខ្លួន​គេ​ដែរ ឯ​ពួក​អ្នក​ដែល​ធ្លាប់​ឃើញ​គេ នោះ​នឹង​សួរ​ថា តើ​គេ​នៅ​ឯ​ណា

8. គេ​នឹង​ហោះ​ហើរ​ទៅ​បាត់​ដូច​ជា​សប្តិ ឥត​មាន​អ្នក​ណា​ឃើញ​ទៀត​ឡើយ អើ នឹង​ត្រូវ​បណ្តេញ​ទៅ​ដូច​ជា​ការ​ជាក់​ស្តែង​នៅ​ពេល​យប់​ផង

9. នោះ​ភ្នែក​ដែល​ធ្លាប់​ឃើញ​គេ នឹង​មិន​ឃើញ​គេ​ទៀត​ទេ ហើយ​ទី​កន្លែង​របស់​គេ​នឹង​លែង​ឃើញ​គេ​ដែរ

10. កូន​ចៅ​គេ​នឹង​សូម​អង្វរ​ដល់​ពួក​ទាល់​ក្រ ដៃ​របស់​ខ្លួន​គេ​នឹង​ត្រូវ​ប្រគល់​ទ្រព្យ‌សម្បត្តិ​ទៅ​វិញ

11. ឆ្អឹង​គេ​ពេញ​កំឡាំង​ដោយ​សណ្ឋាន​នៅ​ក្មេង ប៉ុន្តែ​នឹង​ត្រូវ​ដេក​ចុះ ទៅ​ក្នុង​ធូលី​ដី ជា​មួយ​នឹង​ខ្លួន​គេ​ដែរ។

12. ទោះ​បើ​សេចក្តី​អាក្រក់​មាន​រស​ផ្អែម​នៅ​ក្នុង​មាត់​គេ ទោះ​បើ​គេ​លាក់​សេចក្តី​នោះ​នៅ​ក្រោម​អណ្តាត

13. ទោះ​បើ​លៃ‌លក​សំចៃ​ទុក មិន​ចង់​លេប​ចុះ​ទៅ គឺ​បៀម​ទុក​នៅ​តែ​ក្នុង​មាត់​វិញ​ក៏​ដោយ

14. គង់​តែ​អាហារ​នៅ​ក្នុង​ពោះ​គេ​បាន​ប្រែ​ក្លាយ​ទៅ ឲ្យ​បាន​ជា​ពិស​នៃ​ពស់​ហនុមាន​នៅ​ក្នុង​ខ្លួន​គេ​ដែរ

15. គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ ហើយ​នឹង​ត្រូវ​ក្អួត​ចេញ​មក​វិញ ព្រះ​ទ្រង់​នឹង​កំចាត់​របស់​ទាំង​នោះ​ចេញ​ពី​ពោះ​គេ

16. គេ​នឹង​ជញ្ជក់​ពិស​របស់​ពស់​ហនុមាន ហើយ​នឹង​ស្លាប់ ដោយ‌សារ​អណ្តាត​ពស់‌វែក

17. គេ​នឹង​លែង​មើល​ទឹក​ឃ្មុំ ដែល​ហូរ​ដូច​ទឹក​ទន្លេ និង​ទឹក​ដោះ​ដែល​ហូរ​ដូច​ទឹក​ស្ទឹង​ទៀត

18. អ្វីៗ​ដែល​គេ​ខ្វល់‌ខ្វាយ​រក​បាន នោះ​នឹង​ត្រូវ​ប្រគល់​ទៅ​វិញ ឥត​ទំពា​លេប​បាន​ទេ គេ​នឹង​ប្រគល់​ទៅ​វិញ​តាម​ចំនួន ឥត​ដែល​បាន​សប្បាយ​ចិត្ត​ដោយ‌សារ​របស់​ទាំង​នោះ​ឡើយ

19. ពី​ព្រោះ​គេ​បាន​សង្កត់‌សង្កិន ឥត​រមិល​ដល់​ពួក​ទាល់​ក្រ ក៏​បាន​រឹប​ជាន់​យក​ផ្ទះ​១​ដែល​ខ្លួន​មិន​បាន​សង់​ផង។

20. មុខ​ជា​គេ​គ្មាន​សេចក្តី​សុខ​នៅ​ក្នុង​ចិត្ត​ទេ ហើយ​នឹង​ទុក​របស់​ដែល​គេ​ពេញ​ចិត្ត ឲ្យ​គង់​នៅ​មិន​បាន​ឡើយ

សូមអានជំពូកពេញលេញ យ៉ូប 20