គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 17:8-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. មនុស្ស​ទៀង​ត្រង់​នឹង​មាន​សេចក្តី​អស្ចារ្យ​ពី​ដំណើរ​នេះ ហើយ​មនុស្ស​ផូរ‌ផង់ គេ​នឹង​លើក​គ្នា​ទាស់​នឹង​មនុស្ស​ទមិល​ល្មើស

9. ចំណែក​អ្នក​សុចរិត គេ​នឹង​ព្យាយាម​ក្នុង​ផ្លូវ​គេ ហើយ​អ្នក​ណា​ដែល​មាន​ដៃ​ស្អាត អ្នក​នោះ​នឹង​មាន​កំឡាំង​កាន់​តែ​ខ្លាំង​ឡើង

10. ត្រង់​ឯ​អ្នក​រាល់​គ្នា អញ្ជើញ​មក​វិញ អើ សូម​មក​ចុះ តែ​ក្នុង​ពួក​អ្នក​រាល់​គ្នា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មួយ​ដែល​មាន​ប្រាជ្ញា​ឡើយ

11. អស់​ទាំង​ថ្ងៃ​នៃ​អាយុ​ខ្ញុំ​បាន​កន្លង​ហួស​ទៅ ឯ​សេចក្តី​តាំង​ចិត្ត​របស់​ខ្ញុំ គឺ​អស់​ទាំង​បំណង​របស់​ខ្ញុំ​បាន​កាត់​ផ្តាច់​ហើយ

12. ក៏​ធ្វើ​ឲ្យ​យប់​ដូច​ជា​ថ្ងៃ​វិញ ឯ​ពន្លឺ​ក៏​ប្រហែល​គ្នា​នឹង​ងងឹត​ដែរ

13. បើ​កាល​ណា​ខ្ញុំ​សង្ឃឹម​នឹង​ឲ្យ​បាន​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ទុក​ជា​ទី​លំនៅ​ខ្ញុំ បើ​ខ្ញុំ​ក្រាល​កន្ទេល​ដេក​របស់​ខ្ញុំ​នៅ​ស្ថាន​ងងឹត

14. បើ​ខ្ញុំ​ពោល​ដល់​ផ្នូរ​ថា ឯង​ជា​ឪពុក​អញ ហើយ​ដល់​ដង្កូវ​ថា ឯង​ជា​ម្តាយ ឬ​ជា​បង​ប្អូន​ស្រី​អញ

15. យ៉ាង​នោះ​តើ​មាន​សេចក្តី​សង្ឃឹម​ឯ​ណា ចំណែក​ឯ​សេចក្តី​សង្ឃឹម​របស់​ខ្ញុំ តើ​អ្នក​ណា​នឹង​ឃើញ​បាន

16. នោះ​នឹង​ចុះ​ទៅ​ឯ​ទ្វារ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ក្នុង​កាល​ដែល​យើង​បាន​សំរាក​ជា​មួយ​គ្នា​ក្នុង​ធូលី​ដី។

សូមអានជំពូកពេញលេញ យ៉ូប 17