គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 11:7-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. បើ​អ្នក​ខំ​ស្វែង​រក តើ​អាច​នឹង​ស្គាល់​សភាព​នៃ​ព្រះ​បាន ឬ​យល់​ដល់​សេចក្តី​គ្រប់​លក្ខណ៍​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​បាន​ដែរ​ឬ

8. នោះ​ខ្ពស់​ជាង​ស្ថាន​សួគ៌​ទៅ​ទៀត តើ​អ្នក​អាច​នឹង​ធ្វើ​យ៉ាង​ណា​បាន ក៏​ជ្រៅ​ជាង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ផង ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​យល់​បាន

9. បើ​នឹង​វាស់ នោះ​ក៏​វែង​ជាង​ផែនដី ហើយ​ធំ​ជាង​សមុទ្រ​ទៅ​ទៀត

10. បើ​ទ្រង់​យាង​កាត់​ទៅ ហើយ​កោះ​ឃុំ​អ្នក​ណា ព្រម​ទាំង​ហៅ​ប្រជុំ​ជំនុំ‌ជំរះ នោះ​តើ​អ្នក​ណា​អាច​នឹង​ឃាត់​ទ្រង់​បាន

11. ដ្បិត​ទ្រង់​ស្គាល់​មនុស្ស​កំភូត ទ្រង់​ក៏​ឃើញ​សេចក្តី​ទុច្ចរិត ឥត​ចាំ​ពិចារណា​ផង

12. មនុស្ស​មោឃ​គេ​ឥត​មាន​យោបល់​សោះ អើ មនុស្ស​សុទ្ធ​តែ​កើត​មក​ដូច​ជា​កូន​លា​ព្រៃ។

13. បើ​អ្នក​តាំង​ចិត្ត​ត្រឹម​ត្រូវ​ឡើង ហើយ​ប្រវា​ដៃ​ទៅ​ឯ​ទ្រង់

14. ព្រម​ទាំង​បោះ‌បង់​សេចក្តី​អាក្រក់​ដែល​នៅ​ដៃ​អ្នក​ចេញ ហើយ​មិន​ឲ្យ​មាន​សេចក្តី​ទុច្ចរិត​ណា​នៅ​ក្នុង​ទី​លំនៅ​របស់​អ្នក​ឡើយ

15. នោះ​ប្រាកដ​ជា​អ្នក​នឹង​ងើប​មុខ​ឡើង​ឥត​មាន​ប្រឡាក់​អ្វី​សោះ អើ អ្នក​នឹង​បាន​មាំ‌មួន​ឥត​ភ័យ​ខ្លាច​អ្វី​ផង

16. ដ្បិត​អ្នក​នឹង​ភ្លេច​សេចក្តី​វេទនា​របស់​អ្នក​ទៅ រួច​អ្នក​នឹង​នឹក​ចាំ​ពី​សេចក្តី​នោះ ដូច​ជា​ចាំ​ពី​ទឹក​ដែល​ហូរ​បាត់​ហើយ

សូមអានជំពូកពេញលេញ យ៉ូប 11