គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 7:2-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន

3. ហើយ​ខ្ញុំ​បាន​ហាម​គេ​ថា កុំ​ឲ្យ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ដែល​ថ្ងៃ​ភ្លឺ​ក្តៅ​ឡើយ ហើយ​កាល​គេ​នៅ​ចាំ​យាម នោះ​ត្រូវ​បិទ​ហើយ​ខ្ទាស់​រនុក​ទៅ​វិញ ក៏​ត្រូវ​ដំរូវ​ពួក​អ្នក​ខ្លះ​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ចាំ​យាម​តាម​វេន​គេ នៅ​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន

4. រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តា‌ជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

5. គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្តី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា

6. នេះ​ជា​ពួក​អ្នក​ស្រុក ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ពី​ពួក​អស់​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គ្រប់​គ្នា​ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន

7. ជា​ពួក​អ្នក​ដែល​បាន​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីល‌សាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។

8. នេះ​ជា​ចំនួន​នៃ​ពួក​មនុស្ស​សាសន៍​អ៊ីស្រា‌អែល គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់

9. ពួក​សេផាធា មាន​៣៧២​នាក់

10. ពួក​អើរ៉ាស មាន​៦៥២​នាក់

11. ពួក​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន​២៨១៨​នាក់

12. ពួក​អេឡាំ មាន​១២៥៤​នាក់

13. ពួក​សាធូរ មាន​៨៤៥​នាក់

14. ពួក​សាកាយ មាន​៧៦០​នាក់

15. ពួក​ប៊ីនុយ មាន​៦៤៨​នាក់

16. ពួក​បេបាយ មាន​៦២៨​នាក់

17. ពួក​អាស‌កាឌ មាន​២៣២២​នាក់

18. ពួក​អ័ដូ‌នី‌កាម មាន​៦៦៧​នាក់

សូមអានជំពូកពេញលេញ នេហេមា 7