ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ជំរឿន​ប្រជា‌ជន​យូដា​ដែល​វិល​ត្រឡប់​មក​ស្រុក​វិញ

1. រីឯ​កាល​កំផែង​បាន​សង់​ឡើង​ជា​ស្រេច ហើយ​ខ្ញុំ​បាន​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ទាំង​ប៉ុន្មាន រួច​បាន​ដំរូវ​ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង និង​ពួក​លេវី ឲ្យ​ធ្វើ​ការ‌ងារ​ទៅ

2. នោះ​ខ្ញុំ​បាន​ប្រគល់​អំណាច​ត្រួត‌ត្រា​ក្រុង​យេរូ‌សាឡិម ដល់​ហាណានី ជា​បង​ប្អូន​ខ្ញុំ និង​ហា‌ណា‌នា ជា​មេ​បន្ទាយ ដ្បិត​គាត់​ជា​មនុស្ស​ស្មោះ‌ត្រង់ ក៏​កោត‌ខ្លាច​ដល់​ព្រះ​លើស​ជាង​មនុស្ស​ជា​ច្រើន

3. ហើយ​ខ្ញុំ​បាន​ហាម​គេ​ថា កុំ​ឲ្យ​បើក​ទ្វារ​ក្រុង​យេរូ‌សាឡិម មុន​ដែល​ថ្ងៃ​ភ្លឺ​ក្តៅ​ឡើយ ហើយ​កាល​គេ​នៅ​ចាំ​យាម នោះ​ត្រូវ​បិទ​ហើយ​ខ្ទាស់​រនុក​ទៅ​វិញ ក៏​ត្រូវ​ដំរូវ​ពួក​អ្នក​ខ្លះ​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​ចាំ​យាម​តាម​វេន​គេ នៅ​ទល់​មុខ​នឹង​ផ្ទះ​គេ​រៀង​ខ្លួន

4. រីឯ​ទី​ក្រុង​ក៏​ធំ​ទូលាយ​ណាស់ តែ​បណ្តា‌ជន​មាន​គ្នា​តិច​ពេក ហើយ​ផ្ទះ‌សំបែង​មិន​ទាន់​បាន​សង់​នៅ​ឡើយ។

5. គ្រា​នោះ ព្រះ​នៃ​ខ្ញុំ​ទ្រង់​បណ្តាល​ចិត្ត​ខ្ញុំ ឲ្យ​ប្រមូល​ពួក​អ្នក​ធំ ពួក​មេ និង​ពួក​ជន ដើម្បី​នឹង​រាប់​គេ​តាម​ពង្សាវតារ ខ្ញុំ​ក៏​រក​ឃើញ​បញ្ជី​ពង្សាវតារ​នៃ​ពួក​អ្នក ដែល​ឡើង​មក​ជាន់​មុន ហើយ​ខ្ញុំ​ឃើញ​មាន​សេចក្តី​កត់​ទុក​ក្នុង​បញ្ជី​នោះ​ថា

6. នេះ​ជា​ពួក​អ្នក​ស្រុក ដែល​ចេញ​ពី​សណ្ឋាន​ជា​ឈ្លើយ ពី​ពួក​អស់​អ្នក​ដែល​នេប៊ូ‌ក្នេសា ជា​ស្តេច​បាប៊ី‌ឡូន បាន​ដឹក‌នាំ​ទៅ​នោះ ហើយ​បាន​វិល​មក​ឯ​ក្រុង​យេរូ‌សាឡិម និង​ស្រុក​យូដា​វិញ គ្រប់​គ្នា​ដល់​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន

7. ជា​ពួក​អ្នក​ដែល​បាន​មក​ជា​មួយ​នឹង​សូរ៉ូ‌បា‌បិល យេសួរ នេហេមា អ័សារា រ៉ាអាមា ណាហា‌ម៉ានី ម៉ាដេ‌កាយ ប៊ីល‌សាន មីស‌ពេរែត ប៊ីកវ៉ាយ នេហ៊ូម និង​ប្អាណា។

8. នេះ​ជា​ចំនួន​នៃ​ពួក​មនុស្ស​សាសន៍​អ៊ីស្រា‌អែល គឺ​ពួក​ប៉ារ៉ូស មាន​២១៧២​នាក់

9. ពួក​សេផាធា មាន​៣៧២​នាក់

10. ពួក​អើរ៉ាស មាន​៦៥២​នាក់

11. ពួក​ផាហាត-ម៉ូអាប់ ខាង​កូន​ចៅ​យេសួរ និង​យ៉ូអាប់ មាន​២៨១៨​នាក់

12. ពួក​អេឡាំ មាន​១២៥៤​នាក់

13. ពួក​សាធូរ មាន​៨៤៥​នាក់

14. ពួក​សាកាយ មាន​៧៦០​នាក់

15. ពួក​ប៊ីនុយ មាន​៦៤៨​នាក់

16. ពួក​បេបាយ មាន​៦២៨​នាក់

17. ពួក​អាស‌កាឌ មាន​២៣២២​នាក់

18. ពួក​អ័ដូ‌នី‌កាម មាន​៦៦៧​នាក់

19. ពួក​ប៊ីកវ៉ាយ មាន​២០៦៧​នាក់

20. ពួក​អេឌីន មាន​៦៥៥​នាក់

21. ពួក​អេធើ ខាង​ហេសេគា មាន​៩៨​នាក់

22. ពួក​ហាស៊ូម មាន​៣២៨​នាក់

23. ពួក​បេសាយ មាន​៣២៤​នាក់

24. ពួក​ហារេប មាន​១១២​នាក់

25. ពួក​គីបៀន មាន​៩៥​នាក់

26. ពួក​បេថ្លេ‌ហិម និង​ពួក​នថូផា មាន​១៨៨​នាក់

27. ពួក​អាន៉ា‌ថោត មាន​១២៨​នាក់

28. ពួក​បេត-អាស‌ម៉ាវែត មាន​៤២​នាក់

29. ពួក​គារយ៉ាត់-យារីម កេភីរ៉ា និង​ប្អៀរ៉ុត មាន​៧៤៣​នាក់

30. ពួក​រ៉ាម៉ា និង​កេបា មាន​៦២១​នាក់

31. ពួក​មីក‌ម៉ាស មាន​១២២​នាក់

32. ពួក​បេត-អែល និង​អៃយ មាន​១២៣​នាក់

33. ពួក​នៅ​ក្រុង​នេបូរ​១​ទៀត មាន​៥២​នាក់

34. ពួក​អេឡាំ​១​ទៀត​មាន​១២៥៤​នាក់

35. ពួក​ហារីម មាន​៣២០​នាក់

36. ពួក​យេរីខូរ មាន​៣៤៥​នាក់

37. ពួក​ឡូឌ ហាឌីឌ និង​អូណូរ មាន​៧២១​នាក់

38. ពួក​សេណាអា មាន​៣៩៣០​នាក់។

39. ឯ​ពួក​សង្ឃ ក្នុង​ពួក​កូន​ចៅ​យេដាយ៉ា ខាង​វង្ស​របស់​យេសួរ មាន​៩៧៣​នាក់

40. កូន​ចៅ​អ៊ីមមើរ មាន​១០៥២​នាក់

41. កូន​ចៅ​ផាស‌ហ៊ើរ មាន​១២៤៧​នាក់

42. កូន​ចៅ​ហារីម មាន​១០១៧​នាក់។

43. ឯ​ពួក​លេវី ក្នុង​ពួក​កូន​ចៅ​យេសួរ និង​កាឌមាល​ខាង​វង្ស​របស់​ហូដាវា មាន​៧៤​នាក់

44. ឯ​ពួក​ចំរៀង ក្នុង​ពួក​កូន​ចៅ​អេសាភ​មាន​១៤៨​នាក់

45. ឯ​ពួក​ឆ្មាំ​ទ្វារ ក្នុង​ពួក​កូន​ចៅ​សាលូម កូន​ចៅ​អេធើ កូន​ចៅ​ថាលម៉ូន កូន​ចៅ​អ័កគូប កូន​ចៅ​ហាធីថា និង​កូន​ចៅ​សូបាយ រួម​ទាំង​អស់ មាន​១៣៨​នាក់។

46. ឯ​ពួក​នេធីនិម គឺ​មាន​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា និង​កូន​ចៅ​ថាបាអូត

47. កូន​ចៅ​កេរ៉ូស កូន​ចៅ​ស៊ី‌យ៉ាហា កូន​ចៅ​ផាដូន

48. កូន​ចៅ​លេបាណា កូន​ចៅ​ហាកាបា កូន​ចៅ​សាល‌ម៉ាយ

49. កូន​ចៅ​ហាណាន កូន​ចៅ​គីដេល កូន​ចៅ​កាហារ

50. កូន​ចៅ​រីអាយ៉ា កូន​ចៅ​រេស៊ីន កូន​ចៅ​នេកូដា

51. កូន​ចៅ​កាសាម កូន​ចៅ​អ៊ូសា កូន​ចៅ​ផាសេហា

52. កូន​ចៅ​បេសាយ កូន​ចៅ​មេហ៊ូ‌នីម កូន​ចៅ​នេភូ‌ស៊ីម

53. កូន​ចៅ​បាកប៊ូក កូន​ចៅ​ហាគូផា កូន​ចៅ​ហាហ៊ើរ

54. កូន​ចៅ​បាស‌លូត កូន​ចៅ​មេហ៊ីដា កូន​ចៅ​ហាសា

55. កូន​ចៅ​បាកូស កូន​ចៅ​ស៊ីសេរ៉ា កូន​ចៅ​ថាម៉ា

56. កូន​ចៅ​នេស៊ីយ៉ា និង​កូន​ចៅ​ហាធីផា។

57. ឯ​ពួក​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​សាឡូ‌ម៉ូន គឺ​កូន​ចៅ​សូថាយ កូន​ចៅ​សូផេ‌រេត កូន​ចៅ​ពេរូដា

58. កូន​ចៅ​យ្អាឡា កូន​ចៅ​ដាកុន កូន​ចៅ​គីដេល

59. កូន​ចៅ​សេផាធា កូន​ចៅ​ហាធីល កូន​ចៅ​ផូកេ‌រេត ពីសេ‌បែម និង​កូន​ចៅ​អាំម៉ូន

60. ឯ​ពួក​នេធីនិម និង​កូន​ចៅ​របស់​ពួក​អ្នក​បំរើ​សាឡូ‌ម៉ូន ទាំង​អស់​រួម​គ្នា មាន​៣៩២​នាក់។

61. ឯ​ពួក​អ្នក​ដែល​ចេញ​ពី​ក្រុង​ធេល-មែឡា ធេល-ហា‌រេសា កេរូប អ័ដាន និង​អ៊ីមមើរ តែ​ពុំ​អាច​នឹង​បង្ហាញ​ពី​ពង្សាវតារ ឬ​ចំនួន​វង្ស​របស់​ខ្លួន ថា​ជា​ពូជ​អ៊ីស្រា‌អែល ឬ​មិន​មែន

62. នោះ​គឺ​ពួក​កូន​ចៅ​ដេឡាយ៉ា កូន​ចៅ​ថូប៊ីយ៉ា និង​កូន​ចៅ​នេកូដា ទាំង​អស់​មាន​៦៤២​នាក់

63. ហើយ​ខាង​ពួក​សង្ឃ មាន​កូន​ចៅ​ហាបាយ៉ា កូន​ចៅ​ហាគូស កូន​ចៅ​បារស៊ី‌ឡាយ ជា​អ្នក​ដែល​បាន​យក​ពួក​កូន​ស្រី​របស់​បារស៊ី‌ឡាយ នៅ​ស្រុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ហើយ​ក៏​ត្រូវ​ហៅ​តាម​ឈ្មោះ​គេ

64. អ្នក​ទាំង​នោះ​បាន​រក​ពង្សាវតារ​ជាតិ​របស់​ខ្លួន​មិន​ឃើញ​សោះ ហេតុ​នោះ​គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ការ‌ងារ​ជា​សង្ឃ ទុក​ដូច​ជា​មាន​សៅ‌ហ្មង

65. ហើយ​លោក​ចៅ‌ហ្វាយ​ក៏​ប្រាប់​គេ​ថា មិន​ត្រូវ​ឲ្យ​គេ​បរិភោគ​ពី​របស់​បរិសុទ្ធ​បំផុត​ឡើយ ចាំ​ទំរាំ​ដល់​មាន​សង្ឃ​ម្នាក់​តាំង​ឡើង ដែល​មាន​យូរីម និង​ធូមីម។

66. ពួក​ជំនុំ​ទាំង​អស់​គ្នា​មាន​៤​ម៉ឺន​២​ពាន់​៣៦០​នាក់

67. ឥត​រាប់​ពួក​អ្នក​បំរើ​ប្រុស​ស្រី​របស់​គេ ដែល​មាន​ចំនួន​៧៣៣៧​នាក់​ទៀត​នោះ​ទេ ក៏​មាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី​ចំនួន​២៤៥​នាក់​ដែរ

68. ឯ​សេះ​របស់​គេ មាន​៧៣៦ លា​កាត់​មាន​២៤៥

69. អូដ្ឋ មាន​៤៣៥ និង​លា មាន​៦៧២០។

70. មាន​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​ឪពុក​គេ​ខ្លះ បាន​ថ្វាយ​ដង្វាយ​សំរាប់​ការ​នោះ លោក​ចៅ‌ហ្វាយ​ថ្វាយ​ដាក់​ក្នុង​ឃ្លាំង ជា​មាស​១​ពាន់​ដារីក ពែង​មាស​៥០ សំលៀក‌បំពាក់​ពួក​សង្ឃ​៥៣០​សំរាប់

71. ហើយ​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​ខ្លះ ក៏​ថ្វាយ​មាស​២​ម៉ឺន​ដារីក និង​ប្រាក់​២២០០​នាលិ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ

72. ឯ​ដង្វាយ​របស់​ពួក​បណ្តា‌ជន​ឯ​ទៀត គឺ​មាស​២​ម៉ឺន​ដារីក ប្រាក់​២​ពាន់​នាលិ ហើយ​សំលៀក‌បំពាក់​ពួក​សង្ឃ​៦៧​សំរាប់

73. ដូច្នេះ ពួក​សង្ឃ ពួក​លេវី ពួក​ឆ្មាំ​ទ្វារ ពួក​ចំរៀង ពួក​បណ្តា‌ជន​ខ្លះ ពួក​នេធីនិម និង​ពួក​អ៊ីស្រា‌អែល ទាំង​អស់​បាន​នៅ​ក្នុង​ទី​ក្រុង​របស់​គេ​រៀង​ខ្លួន​ហើយ។