គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

នេហេមា 11:15-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ក្នុង​ពួក​លេវី មាន​សេម៉ាយ៉ា ជា​កូន​ហាស៊ូប ដែល​ជា​កូន​របស់​អាស‌រី‌កាមៗ​ជា​កូន​ហាសាបយ៉ាៗ​ជា​កូន​ប៊ូននី

16. ព្រម​ទាំង​សាបថាយ និង​យ៉ូសា‌បាឌ ជា​ពួក​មេ​ក្នុង​ពួក​លេវី ដែល​ត្រួត‌ត្រា​លើ​ការ‌ងារ​ខាង​ក្រៅ​ព្រះ‌វិហារ​នៃ​ព្រះ

17. ហើយ​ម៉ាថានា ជា​កូន​មីកា ដែល​ជា​កូន​សាប់ឌីៗ​ជា​កូន​អេសាភៗ​ជា​មេ​នាំ​គេ ក្នុង​ការ​អរ​ព្រះ‌គុណ​កំពុង​ដែល​អធិស្ឋាន និង​បាក‌ប៊ូគា ជា​អ្នក​បន្ទាប់​ក្នុង​ពួក​បង​ប្អូន​ខ្លួន ហើយ​អាប់ដា ជា​កូន​សាំមួរ ដែល​ជា​កូន​កាឡាលៗ​ជា​កូន​យេឌូថិន

18. ឯ​ពួក​លេវី​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​បរិសុទ្ធ នោះ​មាន​២៨៤​នាក់។

សូមអានជំពូកពេញលេញ នេហេមា 11