គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 5:16-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ

17. ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

18. ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន

19. ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ

20. គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ

21. ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជំរះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សំឡាប់​យើង​រាល់​គ្នា​ផង។

22. នោះ​ម៉ូសេ គាត់​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ដល់​ពួក​បណ្តា‌ជន​នេះ​ដូច្នេះ តើ​ទ្រង់​បាន​ចាត់​ទូល‌បង្គំ​មក​ធ្វើ​អី

23. ដ្បិត​តាំង​តែ​ពី​ទូល‌បង្គំ​ចូល​ទៅ​ទូល​ផារ៉ោន ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ផារ៉ោន​ចេះ​តែ​ធ្វើ​បាប​ដល់​បណ្តា‌ជន​នេះ ហើយ​ទ្រង់​សោត ក៏​មិន​បាន​ប្រោស​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ផង​ដែរ។

សូមអានជំពូកពេញលេញ និក្ខមនំ 5