ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 5 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ម៉ូសេ និង​អើរ៉ុន​ទៅ​គាល់​ស្តេច​ផារ៉ោន

1. ក្រោយ​នោះ​មក ម៉ូសេ និង​អើរ៉ុន​នាំ​គ្នា​ចូល​ទៅ​គាល់​ផារ៉ោន​ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ឲ្យ​រាស្ត្រ​អញ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​អញ​នៅ​ទី​រហោ‌ស្ថាន

2. តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្តាប់​តាម​ទ្រង់ និង​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​នោះ អញ​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក៏​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ចេញ​ទៅ​ឡើយ

3. នោះ​គេ​ទូល​ថា ព្រះ​នៃ​សាសន៍​ហេព្រើរ ទ្រង់​បាន​លេច​មក​ឯ​យើង​ខ្ញុំ​ហើយ ដូច្នេះ​សូម​ទ្រង់​អនុញ្ញាត ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា ទៅ​ឯ​ទី​រហោ‌ស្ថាន ចំងាយ​ផ្លូវ​ដើរ​អស់​៣​ថ្ងៃ ដើម្បី​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​ខ្ញុំ ខ្លាច​ក្រែង​ទ្រង់​ស្ទុះ​មក​ប្រហារ​យើង​រាល់​គ្នា ដោយ​អាសន្ន‌រោគ​ឬ​ដាវ​ផង

4. តែ​ស្តេច​ស្រុក​អេស៊ីព្ទ​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា នែ​ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​ធ្វើ​ការ​ដូច្នេះ ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​របស់​ឯង​វិញ​ទៅ។

5. ផារ៉ោន​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មើល ឥឡូវ​នេះ បណ្តា‌ជន​នៅ​ស្រុក​នេះ​គេ​មាន​គ្នា​ច្រើន ហើយ​ឯង​មក​ធ្វើ​ឲ្យ​គេ​ឈប់​ពី​ការ​គេ​ចេញ​ដូច្នេះ។

ស្តេច​ផារ៉ោន​បន្ថែម​ការ‌ងារ​ឲ្យ​កូន​ចៅ​អ៊ីស្រា‌អែល

6. នៅ​ថ្ងៃ​នោះ​ឯង​ផារ៉ោន​ទ្រង់​បង្គាប់​ដល់​ពួក​មេ​ដំរួត​លើ​ជន​ទាំង‌ឡាយ ហើយ​នឹង​ពួក​នាយ​ថា

7. ចូរ​កុំ​ឲ្យ​ចំបើង​ដល់​ជន​សំរាប់​នឹង​ធ្វើ​ឥដ្ឋ​ដូច​អំពី​ដើម​ទៀត​ឡើយ ត្រូវ​ឲ្យ​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​វិញ

8. តែ​ឯ​ចំនួន​ឥដ្ឋ​ដែល​គេ​ធ្លាប់​ធ្វើ​ពី​ដើម​មក នោះ​ត្រូវ​បង្ខំ​ឲ្យ​គេ​ចេះ​តែ​ធ្វើ​ទៅ​ទៀត​ចុះ កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល​ទេ បាន​ជា​ស្រែក​ថា សូម​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ

9. ត្រូវ​ដាក់​បន្ទុក​ឲ្យ​គេ​ធ្វើ​រឹត​តែ​ធ្ងន់​ឡើង ដើម្បី​ឲ្យ​គេ​ខំ​ធ្វើ​ទៅ កុំ​ឲ្យ​គេ​ទុក​ចិត្ត​នឹង​ពាក្យ​កំភូត​ឡើយ។

10. ពួក​មេ​ដំរួត​លើ​ពួក​ជន និង​ពួក​នាយ ក៏​ទៅ​ប្រាប់​ដល់​គេ​ថា ផារ៉ោន​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា អញ​លែង​បើក​ចំបើង​ឲ្យ​ឯង​រាល់​គ្នា​ហើយ

11. ចូរ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ណា​ដែល​រក​បាន​ចុះ ប៉ុន្តែ​ការ​របស់​ឯង​រាល់​គ្នា នោះ​មិន​ត្រូវ​បន្ថយ​សូម្បី​ដល់​បន្តិច‌បន្តួច​ឡើយ

12. ដូច្នេះ បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ខ្ចាត់​ខ្ចាយ ទៅ​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​នឹង​រក​រើស​ជញ្ជ្រាំង​មក​ជំនួស​ចំបើង

13. ពួក​មេ​ដំរួត​ក៏​ពោល​បង្ខំ​ថា ចូរ​ឯង​រាល់​គ្នា​ធ្វើ​បង្ហើយ​ការ​របស់​ឯង​ដូច​ជា​បាន​ដាក់​ឲ្យ​ធ្វើ​មក​រាល់​តែ​ថ្ងៃ ឲ្យ​ដូច​ជា​កាល​មាន​ចំបើង​ពី​ដើម​មក​ដែរ

14. គេ​ក៏​វាយ​ពួក​មេ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ពួក​មេ​ដំរួត​របស់​ផារ៉ោន​បាន​តាំង​លើ​បណ្តា‌ជន ហើយ​សួរ​ថា ហេតុ​អ្វី​បាន​ជា​ពី​ម្សិល‌មិញ​ហើយ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​បាន​ធ្វើ​ឥដ្ឋ​ឲ្យ​គ្រប់​ចំនួន​ដូច​អំពី​ដើម​មក។

15. នោះ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ទៅ​ស្រែក​ដល់​ផារ៉ោន​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​យ៉ាង​ដូច្នេះ

16. ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ

17. ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

18. ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន

19. ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ

20. គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ

21. ក៏​និយាយ​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ពិចារណា ហើយ​ជំនុំ‌ជំរះ​អ្នក​ចុះ ដ្បិត​អ្នក​បាន​ធ្វើ​ឲ្យ​យើង​រាល់​គ្នា​ស្អុយ​កេរ​នៅ​ចំពោះ​ផារ៉ោន និង​ពួក​មហា‌តលិក​ទ្រង់ ព្រម​ទាំង​ដាក់​ដាវ​នៅ​ដៃ​គេ​ឲ្យ​សំឡាប់​យើង​រាល់​គ្នា​ផង។

22. នោះ​ម៉ូសេ គាត់​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ធ្វើ​បាប​ដល់​ពួក​បណ្តា‌ជន​នេះ​ដូច្នេះ តើ​ទ្រង់​បាន​ចាត់​ទូល‌បង្គំ​មក​ធ្វើ​អី

23. ដ្បិត​តាំង​តែ​ពី​ទូល‌បង្គំ​ចូល​ទៅ​ទូល​ផារ៉ោន ដោយ​នូវ​ព្រះ‌នាម​ទ្រង់ នោះ​ផារ៉ោន​ចេះ​តែ​ធ្វើ​បាប​ដល់​បណ្តា‌ជន​នេះ ហើយ​ទ្រង់​សោត ក៏​មិន​បាន​ប្រោស​ដល់​រាស្ត្រ​ទ្រង់​ឲ្យ​រួច​ផង​ដែរ។