គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 5:15-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. នោះ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ក៏​នាំ​គ្នា​ទៅ​ស្រែក​ដល់​ផារ៉ោន​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​ប្រព្រឹត្ត​នឹង​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​យ៉ាង​ដូច្នេះ

16. ដ្បិត​គេ​មិន​ឲ្យ​ចំបើង​ដល់​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា ចូរ​ខំ​ធ្វើ​ឥដ្ឋ​ទៅ គេ​ក៏​វាយ​យើង​ខ្ញុំ​ជា​ពួក​បំរើ​ទ្រង់​ដែរ តែ​គឺ​ពួក​ទ្រង់​ទេ ដែល​ធ្វើ​ខុស​នោះ

17. ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

18. ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ឥឡូវ​ចុះ ដ្បិត​គេ​មិន​ត្រូវ​ឲ្យ​ចំបើង​ដល់​ឯង​រាល់​គ្នា​ទេ តែ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ឥដ្ឋ​នោះ​ឲ្យ​គ្រប់​ចំនួន​កុំ​ខាន

19. ឯ​ពួក​មេ​របស់​កូន​ចៅ​អ៊ីស្រា‌អែល កាល​គេ​ឮ​ថា មិន​ត្រូវ​បន្ថយ​ចំនួន​ឥដ្ឋ​ដែល​ត្រូវ​ធ្វើ​រាល់​ថ្ងៃ​ដូច្នោះ នោះ​ក៏​ឃើញ​ថា ខ្លួន​ជា​មនុស្ស​ជាប់​សេចក្ដី​វេទនា​ហើយ

20. គេ​ក៏​ចេញ​ពី​ចំពោះ​ផារ៉ោន​មក​ជួប​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន ដែល​កំពុង​តែ​ឈរ​ចាំ

សូមអានជំពូកពេញលេញ និក្ខមនំ 5