24. អស់អ្នកណាដែលថ្វាយប្រាក់ ឬលង្ហិន ក៏យកដង្វាយនោះមកថ្វាយដល់ព្រះយេហូវ៉ា អស់អ្នកណាដែលមានឈើនាងនួនសំរាប់នឹងធ្វើការអ្វីៗ គេក៏យកឈើនោះមកដែរ
25. អស់ស្ត្រីណាដែលប៉ិនប្រសប់នឹងវេញដោយដៃ ក៏យកអំបោះពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ហើយនឹងអំបោះខ្លូតទេសយ៉ាងម៉ដ្ត ដែលគេបានវេញនោះមកដែរ
26. អស់ស្ត្រីណាដែលមានចិត្តបណ្តាលដោយគេចេះធ្វើ នោះក៏នាំគ្នាវេញរោមពពែ
27. ហើយពួកមេលើបណ្តាជនក៏យកថ្មអូនីក្ស និងថ្មឯទៀតសំរាប់ដាំអេផូឌ ហើយនឹងប្រដាប់បាំងទ្រូងដែរ
28. ព្រមទាំងគ្រឿងក្រអូប ប្រេងសំរាប់ចង្កៀង សំរាប់ប្រេងចាក់លាប ហើយសំរាប់គ្រឿងក្រអូបផង
29. អស់ពួកកូនចៅអ៊ីស្រាអែលទាំងប្រុសទាំងស្រី ដែលមានចិត្តបណ្តាលឲ្យថ្វាយរបស់អ្វីសំរាប់ការដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ នោះក៏យកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ាដោយស្ម័គ្រពីចិត្ត។
30. រួចមក ម៉ូសេមានប្រសាសន៍នឹងពួកកូនចៅអ៊ីស្រាអែលថា មើល ព្រះយេហូវ៉ាទ្រង់បានហៅបេតសាលាល កូនយូរី ដែលជាកូនហ៊ើរ ក្នុងពូជអំបូរយូដាមក
31. ហើយទ្រង់បានឲ្យព្រះវិញ្ញាណនៃព្រះ មកសណ្ឋិតលើគាត់ពោរពេញ ឲ្យគាត់មានគំនិតវាងវៃ មានយោបល់ ហើយឲ្យមានចំណេះចេះធ្វើការគ្រប់មុខ