7. គឺត្រសាលជំនុំ១ ហឹបនៃសេចក្ដីបន្ទាល់១ ទីសន្តោសប្រោសដែលនៅលើហឹបនោះ១ ហើយនឹងអស់ទាំងប្រដាប់សំរាប់ត្រសាល
8. គឺតុ និងគ្រឿងប្រដាប់នៃតុ ជើងចង្កៀងមាសសុទ្ធ និងប្រដាប់របស់ចង្កៀង អាសនាគ្រឿងក្រអូប
9. អាសនាដង្វាយដុត និងគ្រឿងប្រដាប់នៃអាសនានោះ ចានក្លាំ និងជើងនៃចាននោះ
10. អស់ទាំងសំលៀកបំពាក់សំរាប់ការងារ គឺសំលៀកបំពាក់បរិសុទ្ធសំរាប់អើរ៉ុន ជាអ្នកថ្វាយបូជា និងអស់ទាំងសំលៀកបំពាក់ របស់ពួកកូនចៅលោក ដែលសំរាប់ការងារជាសង្ឃ
11. ប្រេងចាក់លាប និងគ្រឿងក្រអូប សំរាប់ទីបរិសុទ្ធផង អ្នកទាំងនោះនឹងធ្វើតាមអស់ទាំងសេចក្ដី ដែលអញបានបង្គាប់ដល់ឯង។
12. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
13. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា ត្រូវឲ្យឯងរាល់គ្នាកាន់អស់ទាំងថ្ងៃឈប់សំរាករបស់អញជាកុំខាន ដ្បិតនោះជាទីសំគាល់ដល់អញ ហើយនឹងឯងរាល់គ្នា នៅអស់ទាំងដំណតទៅ ដើម្បីឲ្យបានដឹងថា អញនេះជាព្រះយេហូវ៉ាដែលញែកឯងរាល់គ្នាចេញជាបរិសុទ្ធ
14. ដូច្នេះត្រូវឲ្យរក្សាថ្ងៃឈប់សំរាកទាំងនោះ ដ្បិតថ្ងៃនោះជាថ្ងៃបរិសុទ្ធដល់ឯងរាល់គ្នា អស់អ្នកណាដែលប្រព្រឹត្តកន្លងចំពោះថ្ងៃនោះ នឹងត្រូវសំឡាប់ជាមិនខាន ឯអ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះ នឹងត្រូវកាត់កាល់ពីសាសន៍របស់ខ្លួនចេញ
15. ក្នុងរវាង៦ថ្ងៃ នោះត្រូវធ្វើការបាន តែថ្ងៃទី៧ នោះជាថ្ងៃឈប់សំរាកវិញ គឺជាថ្ងៃបរិសុទ្ធដល់ព្រះយេហូវ៉ា ឯអស់អ្នកណាដែលធ្វើការអ្វីនៅថ្ងៃឈប់សំរាក នោះនឹងត្រូវសំឡាប់ចោលជាមិនខាន
16. ហេតុនោះបានជាត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលបានស្មោះត្រង់ដល់ថ្ងៃឈប់សំរាកនោះ ដើម្បីនឹងកាន់តាមនៅអស់ទាំងដំណគេតរៀងទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច
17. នោះហើយជាទីសំគាល់ដល់អញ ហើយនឹងពួកកូនចៅអ៊ីស្រាអែល ជាដរាបរៀងរាបតទៅ ដ្បិតព្រះយេហូវ៉ា ទ្រង់បានបង្កើតផ្ទៃមេឃ និងផែនដីក្នុងរវាង៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះទ្រង់ក៏ឈប់សំរាក ហើយបានលំហើយព្រះអង្គវិញ។
18. កាលព្រះបានមានព្រះបន្ទូលនឹងម៉ូសេ នៅលើភ្នំស៊ីណាយរួចសព្វគ្រប់ហើយ នោះទ្រង់ក៏ប្រទានសេចក្ដីបន្ទាល់ដល់លោក ជាសេចក្ដីដែលទ្រង់បានសរសេរចុះនឹងបន្ទះថ្ម២ផ្ទាំង ដោយអង្គុលីព្រះហស្ត។