ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36
  37. 37
  38. 38
  39. 39
  40. 40

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

និក្ខមនំ 31 ព្រះគម្ពីរបរិសុទ្ធ (KHOV)

អ្នក​បំរើ​ក្នុង​ទី​សក្ការៈ

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា

2. មើល អញ​បាន​ហៅ​បេតសា‌លាល ជា​កូន​យូរី ដែល​ជា​កូន​ហ៊ើរ ក្នុង​ពូជ​អំបូរ​យូដា

3. ហើយ​អញ​បាន​បំពេញ​គាត់​ដោយ​ព្រះ​វិញ្ញាណ​នៃ​ព្រះ ឲ្យ​មាន​គំនិត​វាង‌វៃ មាន​យោបល់​មាន​ចំណេះ​ចេះ​ធ្វើ​ការ​គ្រប់​មុខ​ទាំង​អស់

4. ឲ្យ​បាន​ប្រសប់​នឹង​បង្កើត​អស់​ទាំង​ការ គឺ​ឲ្យ​ចេះ​ការ​ខាង​គ្រឿង​មាស ប្រាក់ ហើយ​នឹង​លង្ហិន

5. ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ និង​ការ​គ្រប់​មុខ​ទាំង​អស់​ផង

6. ហើយ​អញ​បាន​ហៅ​អូហូ‌លីអាប់ កូន​អ័ហ៊ី‌សាម៉ាក់ ជា​ពូជ​អំបូរ​ដាន់ ឲ្យ​មក​ធ្វើ​ការ​ជា​មួយ​នឹង​គាត់​ដែរ ឯ​អស់​អ្នក​ណា​ដែល​ចំណាន​ការ​នោះ​អញ​ក៏​បាន​បន្ថែម​ឲ្យ​មាន​ដំរិះ​ប្រាជ្ញា ដើម្បី​នឹង​ធ្វើ​អស់​ទាំង​របស់​ដែល​អញ​បាន​បង្គាប់​ដល់​ឯង

7. គឺ​ត្រសាល​ជំនុំ​១ ហឹប​នៃ​សេចក្ដី​បន្ទាល់​១ ទី​សន្តោស​ប្រោស​ដែល​នៅ​លើ​ហឹប​នោះ​១ ហើយ​នឹង​អស់​ទាំង​ប្រដាប់​សំរាប់​ត្រសាល

8. គឺ​តុ និង​គ្រឿង​ប្រដាប់​នៃ​តុ ជើង​ចង្កៀង​មាស​សុទ្ធ និង​ប្រដាប់​របស់​ចង្កៀង អាស‌នា​គ្រឿង​ក្រអូប

9. អាស‌នា​ដង្វាយ​ដុត និង​គ្រឿង​ប្រដាប់​នៃ​អាស‌នា​នោះ ចាន​ក្លាំ និង​ជើង​នៃ​ចាន​នោះ

10. អស់​ទាំង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ គឺ​សំលៀក‌បំពាក់​បរិសុទ្ធ​សំរាប់​អើរ៉ុន ជា​អ្នក​ថ្វាយ​បូជា និង​អស់​ទាំង​សំលៀក‌បំពាក់ របស់​ពួក​កូន​ចៅ​លោក ដែល​សំរាប់​ការ‌ងារ​ជា​សង្ឃ

11. ប្រេង​ចាក់​លាប និង​គ្រឿង​ក្រអូប សំរាប់​ទី​បរិសុទ្ធ​ផង អ្នក​ទាំង​នោះ​នឹង​ធ្វើ​តាម​អស់​ទាំង​សេចក្ដី ដែល​អញ​បាន​បង្គាប់​ដល់​ឯង។

ថ្ងៃ​ឈប់​សំរាក*

12. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ

13. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​អស់​ទាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ជា​កុំ​ខាន ដ្បិត​នោះ​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា នៅ​អស់​ទាំង​ដំណ​ត​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

14. ដូច្នេះ​ត្រូវ​ឲ្យ​រក្សា​ថ្ងៃ​ឈប់​សំរាក​ទាំង​នោះ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ឯង​រាល់​គ្នា អស់​អ្នក​ណា​ដែល​ប្រព្រឹត្ត​កន្លង​ចំពោះ​ថ្ងៃ​នោះ នឹង​ត្រូវ​សំឡាប់​ជា​មិន​ខាន ឯ​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​កាត់‌កាល់​ពី​សាសន៍​របស់​ខ្លួន​ចេញ

15. ក្នុង​រវាង​៦​ថ្ងៃ នោះ​ត្រូវ​ធ្វើ​ការ​បាន តែ​ថ្ងៃ​ទី​៧ នោះ​ជា​ថ្ងៃ​ឈប់​សំរាក​វិញ គឺ​ជា​ថ្ងៃ​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ឯ​អស់​អ្នក​ណា​ដែល​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​ឈប់​សំរាក នោះ​នឹង​ត្រូវ​សំឡាប់​ចោល​ជា​មិន​ខាន

16. ហេតុ​នោះ​បាន​ជា​ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ស្មោះ‌ត្រង់​ដល់​ថ្ងៃ​ឈប់​សំរាក​នោះ ដើម្បី​នឹង​កាន់​តាម​នៅ​អស់​ទាំង​ដំណ​គេ​ត​រៀង​ទៅ ទុក​ជា​សេចក្ដី​សញ្ញា​នៅ​អស់​កល្ប‌ជានិច្ច

17. នោះ​ហើយ​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដរាប​រៀង‌រាប​ត​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​ក្នុង​រវាង​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ទ្រង់​ក៏​ឈប់​សំរាក ហើយ​បាន​លំហើយ​ព្រះ‌អង្គ​វិញ។

18. កាល​ព្រះ​បាន​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ី‌ណាយ​រួច​សព្វ​គ្រប់​ហើយ នោះ​ទ្រង់​ក៏​ប្រទាន​សេចក្ដី​បន្ទាល់​ដល់​លោក ជា​សេចក្ដី​ដែល​ទ្រង់​បាន​សរសេរ​ចុះ​នឹង​បន្ទះ​ថ្ម​២​ផ្ទាំង ដោយ​អង្គុលី​ព្រះ‌ហស្ត។