គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 9:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ម៉ូសេ​ក៏​បង្គាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឲ្យ​ធ្វើ​បុណ្យ​រំលង

5. ដូច្នេះ គេ​ក៏​ធ្វើ​បុណ្យ​នោះ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​១៤​ខែ​ចេត្រ នៅ​វេលា​ពេល​ល្ងាច តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គឺ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ធ្វើ​សំរេច​យ៉ាង​ដូច្នោះ។

6. រីឯ​មនុស្ស​ខ្លះ គេ​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ បាន​ជា​គេ​ធ្វើ​បុណ្យ​រំលង​នៅ​ថ្ងៃ​នោះ​មិន​បាន គេ​ក៏​មក​ឯ​ម៉ូសេ និង​អើរ៉ុន នៅ​ថ្ងៃ​នោះ

7. រួច​ជំរាប​លោក​ថា យើង​រាល់​គ្នា​មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់​ម្នាក់ ហេតុ​អ្វី​បាន​ជា​ឃាត់ មិន​ឲ្យ​យើង​ខ្ញុំ​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ពេល​កំណត់ ជា​មួយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ផង

8. នោះ​ម៉ូសេ​ប្រាប់​គេ​ថា ចាំ​សិន ទំរាំ​ខ្ញុំ​ឮ​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ទ្រង់​បង្គាប់​ពី​ដំណើរ​អ្នក​រាល់​គ្នា​ជា​យ៉ាង​ណា។

9. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បង្គាប់​ម៉ូសេ

10. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា បើ‌សិន​ជា​មនុស្ស​ណា​ក្នុង​ពួក​ឯង​រាល់​គ្នា ឬ​ក្នុង​ពូជ​ដំណ​ឯង​ត​ទៅ មាន​សៅ‌ហ្មង​ដោយ​ខ្មោច​ស្លាប់ ឬ​គេ​ដើរ​ដំណើរ​ទៅ​ឆ្ងាយ​ក្តី ក៏​គង់​តែ​ត្រូវ​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា​ដែរ

11. គឺ​ត្រូវ​ឲ្យ​គេ​ធ្វើ​នៅ​ពេល​ល្ងាច ក្នុង​ថ្ងៃ​១៤ ខែ​ពិសាខ​វិញ ត្រូវ​ឲ្យ​គេ​បរិភោគ​បុណ្យ​នោះ​ជា​មួយ​នឹង​នំបុ័ង​ឥត​ដំបែរ ហើយ​នឹង​បន្លែ​ល្វីង

12. មិន​ត្រូវ​ឲ្យ​ទុក​អ្វី​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឲ្យ​សោះ គឺ​ត្រូវ​ធ្វើ​តាម​របៀប​បុណ្យ​រំលង​គ្រប់​ចំពូក

13. តែ​ឯ​មនុស្ស​ណា​ដែល​ស្អាត ឥត​មាន​ដំណើរ​ទៅ​ឯ​ណា ហើយ​ខាន​ធ្វើ​បុណ្យ​រំលង មនុស្ស​នោះ​ត្រូវ​កាត់‌កាល់​ចេញ​ពី​សាសន៍​របស់​ខ្លួន ដោយ​ព្រោះ​មិន​បាន​យក​ដង្វាយ មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​នៅ​វេលា​កំណត់​មនុស្ស​នោះ​នឹង​ត្រូវ​ទ្រាំទ្រ​ក្នុង​អំពើ​បាប​របស់​ខ្លួន

សូមអានជំពូកពេញលេញ ជនគណនា 9