គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 29:9-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ

10. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​កូន​ចៀម​ទាំង​៧​នោះ

11. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​លោះ​បាប ដែល​តែង​ថ្វាយ​ឲ្យ​ធួន​នឹង​ខ្លួន ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ដែរ។

12. នៅ​ថ្ងៃ​១៥​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ ហើយ​ត្រូវ​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ‌យេហូវ៉ា​អស់​៧​ថ្ងៃ

13. ក៏​ត្រូវ​ថ្វាយ​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​គោ​ឈ្មោល​១៣ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

14. ព្រម​ទាំង​ដង្វាយ​ម្សៅ​ផង ជា​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​មួយៗ ក្នុង​គោ​ទាំង​១៣​នោះ ២​ខ្ញឹង​សំរាប់​ចៀម​ឈ្មោល​១​មួយៗ ក្នុង​ចៀម​ទាំង​២

15. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ ក្នុង​ចៀម​ទាំង​១៤

16. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

17. នៅ​ថ្ងៃ​ទី​២ ត្រូវ​ថ្វាយ​កូន​គោ​ឈ្មោល​១២ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

18. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

19. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

20. នៅ​ថ្ងៃ​ទី​៣ ត្រូវ​ថ្វាយ​គោ​ឈ្មោល​១១ ចៀម​ឈ្មោល​២ កូន​ចៀម​ឈ្មោល​១៤ ឥត​ខ្ចោះ អាយុ​១​ខួប

21. ព្រម​ទាំង​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​សំរាប់​គោ ចៀម និង​កូន​ចៀម​ទាំង​ប៉ុន្មាន តាម​ចំនួន ឲ្យ​ត្រូវ​តាម​របៀប

22. ហើយ​ពពែ​ឈ្មោល​១ សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង នេះ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ។

សូមអានជំពូកពេញលេញ ជនគណនា 29