គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 29:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ថ្ងៃ​ទី​១​ក្នុង​ខែ​អស្សុជ នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​រក​ស៊ី​អ្វី​ឲ្យ​សោះ នេះ​ជា​ថ្ងៃ​សំរាប់​ផ្លុំ​ត្រែ​ឲ្យ​ឯង​រាល់​គ្នា

2. ត្រូវ​ឲ្យ​ថ្វាយ​ដង្វាយ​ដុត​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប

3. ព្រម​ទាំង​ដង្វាយ​ម្សៅ លាយ​ដោយ​ប្រេង គឺ​៣​ខ្ញឹង​សំរាប់​គោ​នោះ ២​ខ្ញឹង​សំរាប់​ចៀម​នោះ

4. និង​១​ខ្ញឹង​សំរាប់​កូន​ចៀម​មួយៗ​ក្នុង​ចៀម​ទាំង​៧​នោះ

5. ហើយ​ពពែ​ឈ្មោល​១​សំរាប់​ជា​ដង្វាយ​លោះ​បាប​ផង ប្រយោជន៍​ឲ្យ​ធួន​នឹង​ឯង​រាល់​គ្នា

6. នេះ​ត្រូវ​ថ្វាយ​ឲ្យ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​នៅ​ថ្ងៃ​ចូល​ខែ និង​ដង្វាយ​ម្សៅ​ផង ហើយ​លើស​ពី​ដង្វាយ​ដុត ដែល​តែង​ថ្វាយ​ជានិច្ច និង​ដង្វាយ​ម្សៅ ហើយ​ដង្វាយ​ច្រួច​នោះ​ដែរ ត្រូវ​ថ្វាយ​តាម​របៀប​ដង្វាយ​នោះ ទុក​ជា​ដង្វាយ​ដុត សំរាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។

7. លុះ​ដល់​ថ្ងៃ​១០​ក្នុង​ខែ​អស្សុជ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ប្រជុំ​ជំនុំ​បរិសុទ្ធ ហើយ​ត្រូវ​បញ្ឈឺ​ចិត្ត​ខ្លួន មិន​ត្រូវ​ឲ្យ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ

8. ត្រូវ​ថ្វាយ​ដង្វាយ​ដុត​ទុក​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា​វិញ គឺ​កូន​គោ​ឈ្មោល​១ ចៀម​ឈ្មោល​១ និង​កូន​ចៀម​ឈ្មោល​៧ ឥត​ខ្ចោះ អាយុ​១​ខួប

សូមអានជំពូកពេញលេញ ជនគណនា 29