32. នេះហើយជាពួកអ្នកដែលបានរាប់ ក្នុងពួកកូនចៅអ៊ីស្រាអែល តាមវង្សានុវង្ស នៃពួកអយ្យកោគេ គឺគ្រប់បណ្តាមនុស្សទាំងអស់ ដែលគេបានរាប់ ក្នុងទីដំឡើងត្រសាលទាំងប៉ុន្មាន តាមពួកកងរបស់គេ នោះរួមទាំងអស់ មាន៦សែន៣ពាន់៥៥០នាក់
33. តែឯពូជលេវី នោះគេមិនបានរាប់បញ្ចូលក្នុងពួកកូនចៅអ៊ីស្រាអែលទេ ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ
34. ពួកកូនចៅអ៊ីស្រាអែលក៏ធ្វើ តាមគ្រប់សេចក្ដីទាំងប៉ុន្មាន ដែលព្រះយេហូវ៉ាទ្រង់បង្គាប់មកម៉ូសេ គឺគេបានដំឡើងត្រសាលរបស់គេត្រង់ទង់ជ័យរបស់ខ្លួន ហើយគ្រប់គ្នាក៏ចេញដំណើរទៅ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេរៀងខ្លួន។