3. ឯពួកដែលដំឡើងត្រសាលនៅទិសឯកើតខាងថ្ងៃរះ នោះត្រូវជាពួកទង់ជ័យរបស់ទីដំឡើងត្រសាល នៃពូជអំបូរយូដាតាមពួកកងគេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅយូដា នោះគឺជាណាសូន ជាកូនអ័មីន៉ាដាប់
4. ឯពួកកងរបស់លោក នោះមានចំនួន៧ម៉ឺន៤ពាន់៦០០នាក់ តាមដែលគេកំណត់រាប់ហើយ
5. ពួកដែលត្រូវដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរអ៊ីសាខារ ហើយអ្នកដែលជាកំពូលលើពួកកូនចៅអ៊ីសាខារ គឺនេថានេលជាកូនស៊ូហារ
6. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៤ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
7. ពួក១ទៀតជាពូជអំបូរសាប់យូល៉ូន ហើយអ្នកដែលជាកំពូលលើពួកកូនចៅសាប់យូល៉ូន គឺអេលាបជាកូនហេល៉ូន
8. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៧ពាន់៤០០នាក់ តាមដែលគេកំណត់រាប់ហើយ
9. អស់ពួកអ្នកដែលបានរាប់ក្នុងទីដំឡើងត្រសាលរបស់ពួកយូដានេះ រួមទាំងអស់មាន១សែន៨ម៉ឺន៦ពាន់៤០០នាក់ តាមពួកកងរបស់គេ ពួកនេះជាអ្នកដើរមុនគេ។
10. ឯខាងត្បូង នោះត្រូវមានទង់ជ័យរបស់ទីដំឡើងត្រសាលនៃពួករូបេន តាមពួកកងរបស់គេ ហើយអ្នកដែលជាកំពូលលើពួកកូនចៅរូបេន គឺអេលីស៊ើរ ជាកូនសេដេអ៊ើរ
11. ឯពួកកងរបស់លោក នោះមានចំនួន៤ម៉ឺន៦ពាន់៥០០នាក់ តាមដែលគេកំណត់រាប់ហើយ
12. ពួកដែលដំឡើងត្រសាលនៅក្បែរលោក នោះត្រូវជាពូជអំបូរស៊ីម្មាន ហើយអ្នកដែលជាកំពូលលើពួកកូនចៅស៊ីម្មាន គឺស៊្លូមាលជាកូនស៊ូរីសាដាយ
13. ឯពួកកងរបស់លោក នោះមានចំនួន៥ម៉ឺន៩ពាន់៣០០នាក់ តាមដែលគេកំណត់រាប់ហើយ
14. ពួក១ទៀតជាពូជអំបូរកាឌ់ ហើយអ្នកដែលជាកំពូលលើពួកកូនចៅកាឌ់ គឺអេលាសាប់ជាកូនដេហ៊ូអែល