គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 2:20-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ឯ​ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​ម៉ាន៉ាសេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ម៉ាន៉ាសេ គឺ​កាម៉ា‌លាល ជា​កូន​ផ្តាស៊ើរ

21. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​២​ពាន់​២០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

22. ពួក​១​ទៀត​ជា​ពូជ​អំបូរ​បេន‌យ៉ា‌មីន ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​បេន‌យ៉ា‌មីន គឺ​អ័ប៊ីដាន ជា​កូន​គីដា‌ហូនី

23. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៣​ម៉ឺន​៥​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

24. អស់​ពួក​អ្នក ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល របស់​ពួក​អេប្រា‌អិម រួម​ទាំង​អស់ មាន​១​សែន​៨​ពាន់​១០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​ទី​៣។

25. ឯ​ខាង​ជើង នោះ​ត្រូវ​មាន​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល​នៃ​ពួក​ដាន់ តាម​ពួក​កង​របស់​គេ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ដាន់ គឺ​អ័ហ៊ី‌យេ‌ស៊ើរ ជា​កូន​អាំមី‌សា‌ដាយ

26. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៦​ម៉ឺន​២​ពាន់​៧០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

27. ពួក​ដែល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អេស៊ើរ ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​អេស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​អុក្រាន

28. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៤​ម៉ឺន​១​ពាន់​៥០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

29. ពួក​១​ទៀត​ជា​ពូជ​អំបូរ​ណែប‌ថាលី ហើយ​អ្នក​ដែល​ជា​កំពូល លើ​ពួក​កូន​ចៅ​ណែប‌ថាលី គឺ​អ័ហ៊ីរ៉ា ជា​កូន​អេណាន់

30. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៣​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

31. អស់​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​ដាន់ រួម​ទាំង​អស់​មាន​១​សែន​៥​ម៉ឺន​៧​ពាន់​៦០០​នាក់ ពួក​នេះ​ជា​អ្នក​ដើរ​ខាង​ក្រោយ​បង្អស់ តាម​ទង់‌ជ័យ​របស់​គេ​រៀង​ខ្លួន។

32. នេះ​ហើយ​ជា​ពួក​អ្នក​ដែល​បាន​រាប់ ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល តាម​វង្សា‌នុវង្ស នៃ​ពួក​អយ្យកោ​គេ គឺ​គ្រប់​បណ្តា​មនុស្ស​ទាំង​អស់ ដែល​គេ​បាន​រាប់ ក្នុង​ទី​ដំឡើង​ត្រសាល​ទាំង​ប៉ុន្មាន តាម​ពួក​កង​របស់​គេ នោះ​រួម​ទាំង​អស់ មាន​៦​សែន​៣​ពាន់​៥៥០​នាក់

សូមអានជំពូកពេញលេញ ជនគណនា 2