គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជនគណនា 2:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន​ថា

2. ត្រូវ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដំឡើង​ត្រសាល​នៅ​ក្បែរ​ទង់‌ជ័យ​របស់​ខ្លួន តាម​គោល​ដំរុយ​គ្រួ​របស់​ឪពុក​ខ្លួន គេ​ត្រូវ​នៅ​ជុំវិញ ប្រឈម‌មុខ​នឹង​ត្រសាល​ជំនុំ។

3. ឯ​ពួក​ដែល​ដំឡើង​ត្រសាល​នៅ​ទិស​ឯ​កើត​ខាង​ថ្ងៃ​រះ នោះ​ត្រូវ​ជា​ពួក​ទង់‌ជ័យ​របស់​ទី​ដំឡើង​ត្រសាល នៃ​ពូជ​អំបូរ​យូដា​តាម​ពួក​កង​គេ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​យូដា នោះ​គឺ​ជា​ណាសូន ជា​កូន​អ័មី‌ន៉ាដាប់

4. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៧​ម៉ឺន​៤​ពាន់​៦០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

5. ពួក​ដែល​ត្រូវ​ដំឡើង​ត្រសាល​នៅ​ក្បែរ​លោក នោះ​ត្រូវ​ជា​ពូជ​អំបូរ​អ៊ីសាខារ ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​អ៊ីសាខារ គឺ​នេថា‌នេល​ជា​កូន​ស៊ូហារ

6. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៤​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

7. ពួក​១​ទៀត​ជា​ពូជ​អំបូរ​សាប់‌យូល៉ូន ហើយ​អ្នក​ដែល​ជា​កំពូល​លើ​ពួក​កូន​ចៅ​សាប់‌យូល៉ូន គឺ​អេលាប​ជា​កូន​ហេល៉ូន

8. ឯ​ពួក​កង​របស់​លោក នោះ​មាន​ចំនួន​៥​ម៉ឺន​៧​ពាន់​៤០០​នាក់ តាម​ដែល​គេ​កំណត់​រាប់​ហើយ

9. អស់​ពួក​អ្នក​ដែល​បាន​រាប់​ក្នុង​ទី​ដំឡើង​ត្រសាល​របស់​ពួក​យូដា​នេះ រួម​ទាំង​អស់​មាន​១​សែន​៨​ម៉ឺន​៦​ពាន់​៤០០​នាក់ តាម​ពួក​កង​របស់​គេ ពួក​នេះ​ជា​អ្នក​ដើរ​មុន​គេ។

សូមអានជំពូកពេញលេញ ជនគណនា 2