19. ម៉ូសេបានរាប់ចំនួនបណ្តាជនទាំងឡាយនៅទីរហោស្ថានស៊ីណាយ ដូចជាព្រះយេហូវ៉ាបានបង្គាប់មក។
20. ឯពូជដំណនៃពួកកូនចៅរូបេន ដែលជាកូនច្បងរបស់អ៊ីស្រាអែល តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
21. នោះពួកគេដែលបានរាប់ក្នុងពូជអំបូររូបេន មានចំនួន៤ម៉ឺន៦ពាន់៥០០នាក់។
22. ឯពូជដំណនៃពួកកូនចៅស៊ីម្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ តាមចំនួនឈ្មោះគេរៀងខ្លួន គឺប្រុសៗទាំងប៉ុន្មាន ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ ជាមនុស្សដែលអាចនឹងចេញទៅច្បាំងបានគ្រប់ៗគ្នា
23. នោះពួកគេ ដែលបានរាប់ហើយ ក្នុងពូជអំបូរស៊ីម្មាន មានចំនួន៥ម៉ឺន៩ពាន់៣០០នាក់។