គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 4:12-22 Khmer Standard Version (KHSV)

12. ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេសូ។

13. ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

14. លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។

15. អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។

16. ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។

17. មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះ‌អង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សិង្ហ​ដែរ។

18. ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

19. សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារ​លោក​អូនេ‌ស៊ីភ័រ​ផង។

20. លោក​អេរ៉ា‌ស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ ឲ្យ​នៅ​ក្រុង​មីលេត។

21. ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់ កុំ​បី​ខាន។ លោក​អ៊ើប៊ូ‌ឡូស លោក​ពូដេន លោក​លីណូស នាង​ក្លូឌាស និង​បង‌ប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។

22. សូម​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​ឲ្យ​បង‌ប្អូន​ប្រកប​ដោយ​ព្រះ‌គុណ! អាម៉ែន។

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 4