1. អ្នកត្រូវដឹងឲ្យច្បាស់ថា នៅពេលចុងក្រោយបង្អស់នឹងមានគ្រាលំបាក
2. មនុស្សម្នានឹងមានចិត្តអាត្មានិយម ស្រឡាញ់ប្រាក់ ក្រអឺតក្រទមអួតខ្លួន ប្រមាថព្រះជាម្ចាស់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ រមិលគុណ បំផ្លាញអ្វីៗដែលជាសក្ការៈ
3. គេជាមនុស្សអត់ចិត្ត គ្មានអធ្យាស្រ័យ និយាយមួលបង្កាច់ មិនចេះទប់ចិត្ត ឃោរឃៅ ស្អប់អំពើល្អ
4. ជាមនុស្សមានចិត្តក្បត់ ឆាប់ច្រឡោត អួតបំប៉ោង ចូលចិត្តសប្បាយជាជាងស្រឡាញ់ព្រះជាម្ចាស់។
5. គេសម្តែងអាការៈខាងក្រៅជាអ្នកគោរពប្រណិប័តន៍ព្រះជាម្ចាស់ ប៉ុន្តែ គេបដិសេធមិនទទួលស្គាល់ឫទ្ធានុភាព ដែលបានមកពីការគោរពប្រណិប័តន៍ព្រះអង្គនោះឡើយ។ ចូរចៀសចេញឲ្យឆ្ងាយពីមនុស្សប្រភេទនេះទៅ។
6. ក្នុងចំណោមពួកគេ អ្នកខ្លះបានឆ្លៀតចូលផ្ទះនានា ហើយទាក់យកស្ត្រីឆោតៗ ដែលពោរពេញទៅដោយអំពើបាប ជាស្ត្រីបណ្ដោយខ្លួនទៅតាមតណ្ហាគ្រប់យ៉ាងផង។
7. ស្ត្រីៗទាំងនោះរៀនមិនចេះចប់ ហើយនៅតែមិនអាចស្គាល់សេចក្ដីពិតដដែល។
8. យ៉ាណែស និងយ៉ាមប្រេសបានប្រឆាំងនឹងលោកម៉ូសេយ៉ាងណា អ្នកទាំងនេះក៏ប្រឆាំងនឹងសេចក្ដីពិតយ៉ាងនោះដែរ។ ពួកគេជាមនុស្សមានគំនិតខូច ហើយជំនឿរបស់គេឥតបានការអ្វីទាល់តែសោះ។
9. គេពុំអាចទៅមុខទៀតបានឆ្ងាយឡើយ ដ្បិតមនុស្សម្នានឹងឃើញគំនិតលេលារបស់គេ ដូចអ្នកនៅពីសម័យដើមបានឃើញគំនិតលេលារបស់យ៉ាណែស និងយ៉ាមប្រេសដែរ។