គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

វិវរណៈ 20:4 Khmer Standard Version (KHSV)

ខ្ញុំ​ឃើញ​បល្ល័ង្ក​ជា​ច្រើន ហើយ​អស់​អ្នក​ដែល​អង្គុយ​នៅ​លើ​បល្ល័ង្ក​ទាំង​នោះ បាន​ទទួល​អំណាច​នឹង​វិនិច្ឆ័យ​ទោស។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​ស្លាប់ ដោយ​គេ​កាត់​ក ព្រោះ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ និង​អំពី​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។ ខ្ញុំ​ក៏​ឃើញ​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អស់​អ្នក​ដែល​មិន​បាន​ក្រាប​ថ្វាយ‌បង្គំ​សត្វ​តិរច្ឆាន ឬ​ថ្វាយ‌បង្គំ​រូប​ចម្លាក់​របស់​វា ហើយ​មិន​បាន​ទទួល​សញ្ញា​សម្គាល់​លើ​ថ្ងាស និង​នៅ​លើ​ដៃ​ដែរ​។ អ្នក​ទាំង​នោះ​មាន​ជីវិត​រស់​ឡើង​វិញ សោយ​រាជ្យ​ជា​មួយ​ព្រះ‌គ្រិស្ដ​ក្នុង​រយៈ​ពេល​មួយ​ពាន់​ឆ្នាំ។

សូមអានជំពូកពេញលេញ វិវរណៈ 20

មើលវិវរណៈ 20:4នៅក្នុងបរិបទ