គេនាំគ្នាទៅជួបលោកយ៉ូហាន ជម្រាបថា៖ «លោកគ្រូ! បុរសដែលនៅជាមួយលោក ខាងនាយទន្លេយ័រដាន់ពីថ្ងៃមុន ហើយដែលលោកផ្ដល់សក្ខីភាពឲ្យនោះ ឥឡូវនេះ គាត់កំពុងតែជ្រមុជទឹក*ឲ្យគេ មនុស្សទាំងអស់នាំគ្នាទៅរកគាត់»។