គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 15:5-13 Khmer Standard Version (KHSV)

5. ពេល​នោះ មាន​បង‌ប្អូន​ខ្លះ​ខាង​គណៈ‌ផារីស៊ី​ដែល​ជឿ​ព្រះ‌អម្ចាស់ ក្រោក​ឈរ​ឡើង ពោល​ថា ត្រូវ​តែ​ធ្វើ​ពិធី​កាត់​ស្បែក​ឲ្យ​សាសន៍​ដទៃ ហើយ​ត្រូវ​បង្គាប់​គេ​ឲ្យ​ប្រតិបត្តិ​តាម​វិន័យ*​របស់​លោក​ម៉ូសេ​ដែរ។

6. ក្រុម​សាវ័ក និង​ក្រុម​ព្រឹទ្ធា‌ចារ្យ ក៏​ប្រជុំ​គ្នា ដើម្បី​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​នេះ។

7. ពេល​នោះ មាន​ការ​ជជែក​វែក​ញែក​គ្នា​យ៉ាង​ខ្លាំង ទើប​លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖«បង‌ប្អូន​អើយ បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​ខ្ញុំ ក្នុង​ចំណោម​បង‌ប្អូន​តាំង​តែ​ពី​ថ្ងៃ​ដំបូង​មក​ម៉្លេះ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ ឲ្យ​គេ​បាន​ឮ និង​បាន​ជឿ​ដែរ។

8. ព្រះ‌ជាម្ចាស់​ដែល​ឈ្វេង​យល់​ចិត្ត​គំនិត​របស់​មនុស្ស ទ្រង់​បាន​បញ្ជាក់​ថា ព្រះ‌អង្គ​យល់​ព្រម​ទទួលពួក​គេ ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​ឲ្យ​គេ ដូច​ព្រះ‌អង្គ​បាន​ប្រទាន​មក​យើង​ដែរ។

9. ព្រះ‌អង្គ​មិន​ចាត់​ទុក​ពួក​គេ​ផ្សេង​ពី​ពួក​យើង​ឡើយ គឺ​ទ្រង់​បាន​សម្អាត​ចិត្ត​គេ​ឲ្យ​បាន​បរិសុទ្ធ* ដោយ​ជំនឿ។

10. ឥឡូវ​នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​បង‌ប្អូន​ជំទាស់ នឹង​ព្រះ‌ជាម្ចាស់​ដូច្នេះ? នឹមដែល​បុព្វបុរស​របស់​យើង និង​ខ្លួន​យើង​ផ្ទាល់ មិន​អាច​ទ្រាំ‌ទ្រ​បាន​ផង​នោះ ម្ដេច​ក៏​បង‌ប្អូន​ចង់​យក​ទៅ​ដាក់​លើ​ពួក​សិស្ស​ដែរ!

11. ទេ មិន​បាន​ទេ! ដ្បិត​យើង​ជឿ​ថា ទាំង​សាសន៍​យើង ទាំង​សាសន៍​គេ បាន​ទទួល​ការ​សង្គ្រោះ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់‌យេស៊ូ»។

12. ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។

13. លុះ​លោក​ទាំង​ពីរ​មាន​ប្រសាសន៍​ចប់​ហើយ លោក​យ៉ាកុប​ក៏​មាន​ប្រសាសន៍​ឡើង​ថា៖

សូមអានជំពូកពេញលេញ កិច្ចការ 15