គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

កិច្ចការ 10:42-46 Khmer Standard Version (KHSV)

42. ព្រះ‌យេស៊ូ​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​ជា​បន្ទាល់​ប្រកាស​ប្រាប់​ប្រជា‌ជន​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​ព្រះ‌អង្គ​ឲ្យ​វិនិច្ឆ័យ​ទោស​មនុស្ស​រស់ និង​មនុស្ស​ស្លាប់។

43. ព្យាការី*​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខីភាព​អំពី​ព្រះ‌យេស៊ូ​ថា អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌អង្គ នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​ព្រះ‌នាម​ព្រះ‌អង្គ»។

44. លោក​ពេត្រុស​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​ព្រះ‌បន្ទូល។

45. ពួក​អ្នក​ជឿ​ជា​សាសន៍​យូដា ដែល​មក​ជា​មួយ​លោក​ពេត្រុស ងឿង‌ឆ្ងល់​ណាស់ ដោយ​ព្រះ‌ជាម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ប្រទាន​ឲ្យ​សាសន៍​ដទៃ​ដែរ

46. ព្រោះ​គេ​បាន​ឮ​សាសន៍​ដទៃ​ទាំង​នោះ​និយាយ​ភាសា​ចម្លែក​អស្ចារ្យ* ព្រម​ទាំង​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ផង។

សូមអានជំពូកពេញលេញ កិច្ចការ 10