គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 3:12-17 Khmer Standard Version (KHSV)

12. រីឯ​ស្លាប​របស់​ចេរូប៊ីន​ទី​ពីរ មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​ជញ្ជាំង​ព្រះ‌ដំណាក់ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​ចេរូប៊ីន​ទី​មួយ។

13. ដូច្នេះ ស្លាប​របស់​ចេរូប៊ីន​ទាំង​ពីរ ដែល​ត្រដាង​នោះ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ចេរូប៊ីន​ទាំង​ពីរ​នេះ​ឈរ​ទន្ទឹម​គ្នា បែរ​មុខ​ទៅ​រក​ច្រក​ចូល។

14. ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ដ មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ចេរូ‌ប៊ីន នៅ​លើ​ក្រណាត់​នោះ​ផង។

15. ស្ដេច​បាន​ឲ្យ​គេ​ធ្វើ​សសរ​ពីរ មាន​កំពស់​សាម‌សិប​ប្រាំ​ហត្ថ ដាក់​នៅ​មុខ​ព្រះ‌ដំណាក់ ហើយ​នៅ​ចុង​ខាង​លើ​សសរ​នីមួយៗ មាន​ក្បាល​សសរ​កំពស់​ប្រាំ‌ហត្ថ។

16. ស្ដេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទី‌សក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម​ចំនួន​មួយ​រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។

17. ស្ដេច​ឲ្យ​គេ​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​ព្រះ‌ដំណាក់ គឺ សសរ​មួយ​នៅ​ខាង​ស្ដាំ សសរ​មួយ​ទៀត​នៅ​ខាង​ឆ្វេង រួច​ដាក់​ឈ្មោះ​សសរ​ខាង​ស្ដាំ​ថា យ៉ាគីន និង​សសរ​ខាង​ឆ្វេង បូអូស។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 3