គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ របាក្សត្រ 15:1-5 Khmer Standard Version (KHSV)

1. គ្រា​នោះ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​យាង​មក​សណ្ឋិត​លើ​លោក​អសា‌រា ជា​កូន​របស់​លោក​អូដេត។

2. លោក​ក៏​ចេញ​ទៅ​គាល់​ព្រះ‌បាទ​អេ‌សា ហើយ​ទូល​ថា៖«បពិត្រ​ព្រះ‌រាជា​អេ‌សាព្រម​ទាំង​កូន​ចៅ​យូដា និង​កូន​ចៅ​បេន‌យ៉ាមីនទាំង​អស់​គ្នា​អើយ សូម​ស្ដាប់​ខ្ញុំ! ព្រះ‌អម្ចាស់​គង់​ជា​មួយ​អ្នក​រាល់​គ្នាកាល​ណា​អ្នក​រាល់​គ្នា​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្វែង​រក​ព្រះ‌អង្គនោះ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​រក​ឃើញ។ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អង្គនោះ​ព្រះ‌អង្គ​ក៏​បោះ​បង់​ចោល​អ្នក​រាល់​គ្នា​ដែរ។

3. ក្នុង​អំឡុង​ពេល​ដ៏​យូរ‌លង់ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្មាន​ព្រះ​ពិត​ប្រាកដ គ្មាន​បូជា‌ចារ្យ​សម្រាប់​បង្ហាត់​បង្រៀន ហើយ​ក៏​គ្មាន​ក្រឹត្យ‌វិន័យ​ដែរ។

4. ប៉ុន្តែ ក្នុង​ពេល​មាន​អាសន្ន ពួក​គេ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ពួក​គេ​ស្វែង​រក​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​ឲ្យ​ពួក​គេ​រក​ឃើញ។

5. នៅ​គ្រា​នោះ គ្មាន​សន្តិ‌សុខ​ទេ ប្រជា‌ជន​ពុំ​អាច​ធ្វើ​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​ឡើយ ព្រោះ​ជា​រយៈ​ពេល​មួយ​ដែល​អ្នក​ស្រុក​ទាំង​អស់​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។

សូមអានជំពូកពេញលេញ ២ របាក្សត្រ 15