គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7:23-33 Khmer Standard Version (KHSV)

23. បន្ទាប់​មក លោក​បាន​រួម​រស់​ជា​មួយ​ភរិយា ហើយ​នាង​ក៏​មាន​ផ្ទៃ​ពោះ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​លោក​ដាក់​ឈ្មោះ​ថា «បេរា» ដ្បិត​មាន​ទុក្ខ​លំបាក​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​លោក។

24. កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​សេអេ‌រ៉ា ជា​អ្នក​សង់​ក្រុង​បេត‌ហូរ៉ូន​ខាង​ក្រោម និង​បេត‌ហូរ៉ូន​ខាង​លើ ព្រម​ទាំង​ក្រុង​អ៊ូសេន-‌សេអេ‌រ៉ា។

25. លោក​បេរា​ជា​ឪពុក​របស់​លោក​រេផា លោក​រេផា​ជា​ឪពុក​របស់​លោក​រេសែប លោក​រេសែប​ជា​ឪពុក​របស់​លោក​ថេឡា លោក​ថេឡា​ជា​ឪពុក​របស់​លោក​ថាហាន លោក​ថាហាន​ជា​ឪពុក​របស់​លោក​ឡាអា‌ដាន

26. លោក​ឡាដាន​ជា​ឪពុក​របស់​លោក​អាំមី‌ហ៊ូដ លោក​អាំមី‌ហ៊ូដ​ជា​ឪពុក​របស់​លោក​អេលី‌សាម៉ា

27. លោក​អេលី‌សាម៉ា​ជា​ឪពុក​របស់​លោក​នូន លោក​នូន​ជា​ឪពុក​របស់​លោក​យ៉ូស្វេ។

28. រីឯ​ទឹក​ដី​ដែល​ពួក​គេ​បាន​ទទួល​ជា​កម្មសិទ្ធិ សម្រាប់​តាំង​ទី​លំ‌នៅ នោះ​មាន​ក្រុង​បេត‌អែល និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។ នៅ​ប៉ែក​ខាង​កើត​មាន​ក្រុង​ណាអា‌រ៉ាន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ខាង​លិច​មាន​ក្រុង​កេស៊ើរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ស៊ីគែម និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​រហូត​ដល់​ក្រុង​កាសា និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។

29. កូន​ចៅ​ម៉ាណា‌សេ​កាន់​កាប់​ក្រុង​បេត‌សៀន និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​តាណាក់ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​មេគី‌ដោ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ ក្រុង​ដោរ និង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ។នេះ​ហើយ​ជា​ក្រុង​ដែល​ពូជ‌ពង្ស​លោក​យ៉ូសែប ជា​កូន​របស់​លោក​អ៊ីស្រា‌អែល តាំង​ទី​លំ‌នៅ។

30. កូន​ប្រុស​របស់​លោក​អេ‌ស៊ើរ មាន យីមណា យីស‌វ៉ា យីសវី បេរា ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ នាង​សេរ៉ា។

31. កូន​របស់​លោក​បេរា​មាន ហេប៊ើរ និង​ម៉ាល‌គាល។ លោក​ម៉ាល‌គាល​ជា​ឪពុក​របស់​លោក​ប៊ីរ‌សាវឺត។

32. កូន​ប្រុស​របស់​លោក​ហេប៊ើរ​មាន យ៉ាផ្លេត សូមើរ ហូ‌ថាម ហើយ​កូន​ស្រី​របស់​លោក​ឈ្មោះ​នាង​ស៊ូអា។

33. កូន​របស់​លោក​យ៉ាផ្លេត​មាន ផាសាក់ ប៊ីមហាល និង​អសវ៉ាត។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​យ៉ាផ្លេត។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 7