គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

១ របាក្សត្រ 7:11-22 Khmer Standard Version (KHSV)

11. អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​របស់​លោក​យេឌី‌អែល ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ​របស់​ខ្លួន និង​ជា​មនុស្ស​ពូកែ​អង់‌អាច។ ចំនួន​ក្រុម​គ្រួសារ​របស់​ពួក​គេ មាន​ទាំង​អស់​១៧ ២០០ នាក់ ហើយ​ជា​មនុស្ស​ដែល​អាច​ចេញ​ទៅ​ច្បាំង​បាន។

12. រីឯ​កូន​របស់​លោក​អៀរ​គឺ ស៊ូភីម និង​ហ៊ូភីម ហើយ​កូន​របស់​លោក​អហ៊ើរ​គឺ​ហ៊ូស៊ីម។

13. កូន​របស់​លោក​ណែប‌ថាលី ដែល​ជា​កូន​របស់​នាង​ប៊ីល‌ហា មាន​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលីម។

14. កូន​របស់​លោក​ម៉ាណា‌សេ គឺ អាស‌រាល និង​ម៉ាគារ ជា​កូន​ដែល​ប្រពន្ធ​ចុង ជា​ស្ត្រី​សាសន៍​អើរ៉ាម បាន​បង្កើត​ជូន​លោក លោក​ម៉ាគារ​ជា​ឪពុក​របស់​លោក​កាឡាដ។

15. លោក​ម៉ាគារ​បាន​រក​ប្រពន្ធ​ឲ្យ​ហ៊ូភីម និង​ស៊ូភីម។ ប្អូន​ស្រី​របស់​គាត់​ឈ្មោះ​នាង​ម៉ាកា។ កូន​ទី​ពីរ​របស់​គាត់​ឈ្មោះ​ស្លូផិ‌ហាត លោក​ស្លូផិ‌ហាត​មាន​សុទ្ធ​តែ​កូន​ស្រី។

16. នាង​ម៉ាកា ជា​ភរិយា​របស់​លោក​ម៉ាគារ បង្កើត​បាន​កូន​ប្រុស​មួយ ហើយ​ដាក់​ឈ្មោះ​ថា​ពេរេស។ ប្អូន​របស់​គាត់​ឈ្មោះ សេរេស ដែល​ត្រូវ​ជា​ឪពុក​របស់​អ៊ូឡាម និង​រ៉ាគែម។

17. កូន​របស់​លោក​អ៊ូឡាម គឺ​បេដាន។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​កាឡាដ ដែល​ជា​កូន​របស់​លោក​ម៉ាគារ និង​ជា​ចៅ​របស់​លោក​ម៉ាណា‌សេ។

18. រីឯ​នាង​ហាម៉ូ‌លេកេត ជា​ប្អូន​ស្រី​របស់​គាត់ បង្កើត​បាន អ៊ីស‌ហូដ អបៀ‌ស៊ើរ និង​ម៉ាឡា។

19. កូន​របស់​លោក​សេមី‌ដា​គឺ អស‌យ៉ាន ស៊ីគែម លីក‌ហ៊ី និង​អនី‌យ៉ាម។

20. កូន​របស់​លោក​អេប្រាអ៊ីម គឺ​ស៊ុថេ‌ឡា។ លោក​ស៊ុថេ‌ឡា​ជា​ឪពុក​របស់​លោក​បេរេដ លោក​បេរេដ​ជា​ឪពុក​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​ឪពុក​របស់​លោក​អេឡេ‌ដា លោក​អេឡេ‌ដា​ជា​ឪពុក​របស់​លោក​តាហាត់ លោក​តាហាត់​ជា​ឪពុក​របស់​លោក​សាបាដ

21. លោក​សាបាដ​ជា​ឪពុក​របស់​លោក​ស៊ុថេ‌ឡា។ លោក​អេប្រាអ៊ីម​មាន​កូន​ពីរ​ទៀត គឺ​អេ‌ស៊ើរ និង​អេលាដ។ ប៉ុន្តែ អ្នក​ស្រុក​កាថ​បាន​សម្លាប់​អ្នក​ទាំង​ពីរ នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ទៅ​ដណ្ដើម​យក​ហ្វូង​សត្វ​របស់​ពួក​គេ។

22. លោក​អេប្រាអ៊ីម ជា​ឪពុក បាន​កាន់​ទុក្ខ​ជា​យូរ​ថ្ងៃ ហើយ​ញាតិ‌សន្ដាន​ក៏​នាំ​គ្នា​មក​ជួយ​សម្រាល​ទុក្ខ​លោក។

សូមអានជំពូកពេញលេញ ១ របាក្សត្រ 7